Connect with us

សន្តិសុខសង្គម

អាជ្ញាធរខេត្តព្រះវិហារណែនាំប្រជាពលរដ្ឋរស់នៅជាតិលេខ៦២ រុះរើតូបលក់ដូរ រំលោភចូលចិញ្ចើមផ្លូវ

បានផុស

នៅ

រដ្ឋបាលស្រុកជាំក្សាន្ត និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានចុះអប់រំ ណែនាំប្រជាពលរដ្ឋដែលរស់នៅសង្ខាងផ្លូវ ជាតិលេខ៦២ កុំឱ្យចាក់ដីខ្ពស់ជាងផ្លូវ និងធ្វើការរុះរើតូបលក់ដូរ ដែលរំលោភចូលចិញ្ចើមផ្លូវចេញ ដើម្បីឱ្យ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កៀរសំអាតចិញ្ចើមផ្លូវឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអប់រំណែនាំនេះបានធ្វើឡើងកាលពីថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៣ ខណៈក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចូលរួមសហការជាមួយលោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត ចុះពិនិត្យទីតាំងដក់ទឹកលើចិញ្ចើមផ្លូវ០១កន្លែង លើកំណាត់ផ្លូវជាតិលេខ៦២ ចំណុច គ.ម២០៤+៣០០ ស្ថិតក្នុងភូមិសាស្ត្រភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ជាលទ្ធផល៖

រដ្ឋបាលស្រុកបានដាក់ផែនការឱ្យរដ្ឋបាលឃុំ ចុះអប់រំណែនាំប្រជាពលរដ្ឋដែលរស់នៅសង្ខាងផ្លូវ កុំឱ្យចាក់ដីខ្ពស់ជាងផ្លូវ និង ធ្វើការរុះរើតូបលក់ដូរ ដែលរំលោភចូលចិញ្ចើមផ្លូវចេញ ដើម្បីឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កៀរសំអាតចិញ្ចើមផ្លូវឡើងវិញ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម