ព័ត៌មានអន្ដរជាតិ
យន្តហោះរុស្ស៊ី ដឹកអ្នកដំណើរ ១៧០នាក់ ជួបគ្រោះថ្នាក់ ពេលចុះចតបន្ទាន់
យន្តហោះ Airbus A320 ដែលធ្វើដំណើរចេញពីទីក្រុង Sochi ទៅកាន់ទីក្រុង Omsk បានប្រកាសអាសន្ននៅលើមេឃ ហើយត្រូវបង្ខំចិត្តបង្វែរទិសដៅទៅកាន់អាកាសយានដ្ឋានជំនួសមួយ នៅតំបន់ Novosibirsk ប៉ុន្តែមិនអាចទៅដល់ទីនោះតាមបំណងឡើយ។

យន្តហោះនេះ ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ហើយជួបគ្រោះថ្នាក់លើវាលមួយ ចម្ងាយ១៨០គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិ Novosibirsk។ បើយោងតាមសេចក្តីរាយការណ៍បឋម ហេតុការណ៍នេះ គឺបណ្តាលមកពីប្រព័ន្ធត្រជាក់របស់យន្តហោះ។
មានអ្នកដំណើររហូតដល់ទៅ១៧០នាក់ នៅលើជើងហោះហើរ Ural Airlines នេះ ហើយក្នុងចំណោមនោះមានទាំងកុមារ២៣នាក់ដែរ។ តាមរបាយការណ៍ដំបូង គ្មានអ្នកដំណើរ ឬអាកាសយានិកណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ ខណៈគ្រប់គ្នា ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។
ស្របពេលជាមួយគ្នានោះ អភិបាលនៃតំបន់ Novosibirsk និង Omsk បានសន្យាផ្តល់ជំនួយចាំបាច់ទាំងអស់ដល់អ្នកដំណើរ រួមទាំងកន្លែងស្នាក់នៅបណ្តោះអាសន្ន និងការដឹកជញ្ជូនផងដែរ ហើយអាជ្ញាធរអាកាសចរណ៍រុស្ស៊ី បានបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។
សូមបញ្ជាក់ ក្នុងឆ្នាំ២០១៩ យន្តហោះរបស់ក្រុមហ៊ុន Ural Airlines មួយគ្រឿងទៀត ក៏បានជួបគ្រោះថ្នាក់ស្រដៀងគ្នានេះដែរ នៅក្នុងចម្ការពោតក្បែរទីក្រុងមូស្គូ បន្ទាប់ពីយន្តហោះ ហោះបុកហ្វូងសត្វស្លាបនៅពេលចេញដំណើរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ យន្តហោះនីហ្សេរីយ៉ា ធ្លាក់ ផ្ទុះឆេះលើផ្លូវកំពុងមានចរាចរណ៍មមាញឹក សំណាងល្អ គ្មានមនុស្សស្លាប់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ