កីឡា
ម៉ៅ សាវីន គ្រូជំនួយនារីក្នុងជម្រើសជាតិជាកម្លាំងជំរុញទឹកចិត្តយ៉ាងខ្លាំង
លោក Félix Dalmás គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាត់ទុកការដាក់ឲ្យមានគ្រូជំនួយនារីក្នុងក្រុមគ្រូបង្វឹកជម្រើសជាតិកម្ពុជាជាកម្លាំងជំរុញទឹកចិត្តដ៏សំខាន់ដល់ស្ត្រីដែលស្រឡាញ់បាល់ទាត់។

អ្នកគ្រូ ម៉ៅ សាវីន ដែលត្រូវបានគេស្គាល់ជាគ្រូបង្គោលក្រុមបាល់ទាត់នារីភ្នំពេញក្រោនត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតាំងជាគ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅពេលប្រកួតមិត្តភាពអន្តរជាតិជាមួយ ហុងកុង កាលពីថ្ងៃទី៧ ខែកញ្ញា និងជាមួយ ម៉ាកាវ កាលពីថ្ងៃទី១១ ខែកញ្ញា។ នេះជាប្រការដ៏កម្រដែលមាននារីទទួលបានការងារជាគ្រូជំនួយក្នុងក្រុមការងារគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជាផ្នែកបុរស។
លោក Félix Dalmás បានលើកឡើងជុំវិញរឿងនេះថា ៖«ខ្ញុំសូមនិយាយខ្លីអំពីគ្រូជំនួយជានារី។ ខ្ញុំគិតថា បាល់ទាត់ត្រូវមានអ្នកគ្រប់គ្នាចូលរួម។ អ្នកគ្រូ ម៉ៅ សាវីន តាំងពីតូចរហូតដល់ធំគឺរស់នៅជាមួយបាល់ទាត់។ គាត់ប្រហែលជានារីខ្មែរម្នាក់ដែលជម្នះ ពុះពារគ្រប់យ៉ាងដើម្បីបាល់ទាត់ ដូច្នេះមានគាត់ចូលរួមក្នុងក្រុមជម្រើសជាតិគឺជាកម្លាំងចិត្តមួយដ៏សំខាន់»។

«យើងចង់បើកទ្វារ និងជួយគ្រូដែលស្រឡាញ់បាល់ទាត់ខ្លាំង លះបង់គ្រប់បែបយ៉ាងនៅក្នុងវិស័យបាល់ទាត់។ ដូច្នេះយើងពិតជារីករាយដែលមានគាត់ជាមួយពួកយើង ហើយគាត់មានសក្តានុពលច្រើន»។ លោកបានសង្កត់ធ្ងន់។
សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ២លើកចុងក្រោយ លោកគ្រូបង្គោល Felixw Dalmas មានគ្រូជំនួយ៤រូបគឺលោក សៀវ ជា, Kazaki Shinya, លោក អ៊ុក សុធី និងអ្នកគ្រូ ម៉ៅ សាវីន។
ក្រុមជម្រើសជាតិកម្ពុជាត្រូវបានរំសាយវិញកាលពីថ្ងៃទី១២ ខែកញ្ញា បន្ទាប់ពីការប្រកួតជាមួយម៉ាកាវ កាលពីថ្ងៃទី១១ ខែកញ្ញា។ ពេលនេះ ការប្រកួតលីគកំពូលកម្ពុជាបានចាប់ផ្តើមដំណើរការឡើងវិញ ប៉ុន្តែក្រុមកម្ពុជាមិនយូរទេនឹងត្រូវបានកោះហៅប្រមូលជាថ្មី ពីព្រោះត្រូវប្រកួតជម្រុះជើងឯកពិភពលោក FIFA World Cup 2026 នៅថ្ងៃទី១២ ខែតុលា ជាមួយ ប៉ាគីស្ថាន ក្នុងជើងទី១ នារាជធានីភ្នំពេញ និងជើងទី២នៅទឹកដីប៉ាគីស្ថាន ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


