KPT+
មកស្គាល់កន្លែងហាត់ប្រាណ មានទាំងអាងហែលទឹក ស្ទីមសូណា និងតម្លៃសមរម្យក្នុងក្រុងភ្នំពេញ
បើនិយាយពីកន្លែងហាត់ប្រាណ ទីណាក៏មានដែរ ប៉ុន្តែកន្លែងហាត់ប្រាណ ដែលមានផាសុកភាព មានអាងទឹក ទីធ្លាធំទូលាយ និងអាចស្ទីមសូណាបាន មានមិនច្រើនប៉ុន្មានទេ។
នៅពេលនេះ កម្ពុជាថ្មី សូមណែនាំក្លឹបហាត់ប្រាណ ៣ កន្លែងក្នុងក្រុងភ្នំពេញ ដែលអាចផ្តល់ការសម្រាកដ៏ពេញលេញ។
១. ក្លឹបហាត់ប្រាណ និងអាងហែលទឹក ភូមិគ្រឹះចោមចៅ
ជាមួយនឹងទីធ្លាធំទូលាយ អាងទឹកស្អាត បរិយាកាសល្អ រួមនឹងឧបករណ៍ហាត់ប្រាណទំនើបៗ លោកអ្នកក៏ចូលរួមសកម្មភាពកីឡាវាយប៉េងប៉ុង ស្នូកឃឺ ហើយថែមទាំងអាចស្ទីមសូណាបានទៀតផង។
ទីតាំក្លឹបហាត់ប្រាណមួយកន្លែងនេះ មានចម្ងាយតែប្រហែល ២០០ម៉ែត្រ ពីរង្វង់មូលចោមចៅ ប៉ុណ្ណោះ។



២. ក្លឹបហាត់ប្រាណ Ming Hour Sport Club សាខាចំការដូង
មុីង ហួរ ជាក្លឹបហាត់ប្រាណល្បីឈ្មោះយូរមកហើយ ដែលមានទីតាំងចាស់នៅម្តុំផ្សារអូឡាំពិក ហើយឥលូវនេះ បានប្តូរទីតាំងទៅកន្លែងដែលមានទីធ្លាធំជាងមុន ដើម្បីបំពេញតម្រូវការអតិថិជនខ្លួន។
មិនសូវជាខុសគ្នានឹងក្លឹបហាត់ប្រាណខាងលើឡើយ ទីនេះមានឧបករណ៍សម្បូរបែបច្រើន ហើយក៏មានបើកសម្រាប់ការហែលទឹក ដោយមានបែងចែកតម្លៃសម្រាប់សិស្ស ១,៥០ដុល្លារ និងនិស្សិត ២,៥០ដុល្លារ។ ដោយឡែក សម្រាប់មនុស្សធំ ម្នាក់ត្រូវ ៤ដុល្លារ តែអាចប្រើគ្រប់សេវាកម្មរបស់ក្លឹប ទាំងការហាត់ប្រាណ ហែលទឹក ស្ទីម និងសូណា ហើយក៏អាចបង់ថ្លៃជាគូប៉ុង ឬសមាជិករបស់ក្លឹបបានផងដែរ។



៣. My Fitness Sport Club – ក្លឹបកីឡាម៉ាយហ្វីតនេស
ក្រៅពីឧបករណ៍ហាត់ប្រាណសម្បូរបែប នៅទីនេះ លោកអ្នកអាចធ្វើសកម្មភាពកីឡាផ្សេងទៀត ដូចជា វាយប៉េងប៉ុង ហែលទឹក ហើយក៏អាចសម្រួលចលនាឈាមរត់ ជាមួយនឹងបន្ទប់ស្ទីមផងដែរ។ ក្លឹបហាត់ប្រាណមួយកន្លែងនេះ គឺដំណើរការរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦ព្រឹក-៩យប់ ដែលស្ថិតនៅបណ្តោយផ្លូវ ១០០៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខាងក្រោយភោជនីយដ្ឋានតាយតាយ២។
ចំពោះតម្លៃវិញ ត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ ក្នុង១ខែ លើសពីនេះ ក៏អាចទៅជាលក្ខណៈកម្សាន្តម្តងម្កាល ក្នុងតម្លៃ ៤ដុល្លារ/១ដង (មនុស្សធំ) និង ២,៥០ដុល្លារ/១ដង (កូនក្មេង)។




-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល