ជីវិតកម្សាន្ដ
រៀបការយូរឆ្នាំមិនមានកូន Pancake សំណូមពរទស្សនិកជនឲ្យឈប់សួរសំណួរនេះទៀត
តារាសម្ដែង និងជាតារាបង្ហាញម៉ូដដ៏ល្បីប្រចាំប្រទេសថៃ Pancake Khemanit ថ្ងៃនេះបានផ្ដល់បទសម្ភាសន៍ដោយបើកចំហរពីជីវិតរបស់នាង បន្ទាប់ពីរៀបការជាមួយស្វាមីឧត្តមសេនីយ៍អស់រយៈពេលជិត១ឆ្នាំ។

តាមរយៈកម្មវិធី Kui Zap Show នៅលើ Channel One31 តារាស្រីរូបនេះបានទម្លាយអារម្មណ៍ពិត ក្រោយមានមនុស្សចូលចិត្តសួរនូវសំណួរដដែលៗថា តើពេលណានឹងមានអ្នកស្នងមរតក?
ក្នុងនោះដែរ នាងបាននិយាយយ៉ាងដូច្នោះថា “មានរឿងមួយដែលធ្វើឲ្យខ្ញុំពិបាកចិត្តខ្លាំងណាស់។ តាមពិតវាមិនធ្ងន់ទេ ប៉ុន្តែសំណួរនោះបានធ្វើឲ្យអារម្មណ៍ខ្ញុំមិនល្អសោះ! ព្រោះពេលខ្លះ មានគេសួរពីការមានកូន។ តើអ្នកនឹងមានកូនប្រុសឬស្រីទេ? ពេលនេះពួកយើងកំពុងតែរង់ចាំដូចគ្នា! ពួកយើងមានអារម្មណ៍ថាសប្បាយចិត្តក្នុងផ្នែកអាពាហ៍ពិពាហ៍ ចង់ ថែរក្សាគ្នាទៅវិញទៅមកឲ្យបានយូរអង្វែងសិនដែរ”។
ចំពោះគម្រោងការយកកូន តាមពិតទៅ នាងមិនមានគម្រោងលើការមានកូននោះទេ ស្រេចលើពេលវេលាពេលណាពេលហ្នឹងចុះ! ជាពិសេសសំណួរនេះ បានធ្វើឲ្យនាងមានសម្ពាធនៅពេលមានមនុស្សមកសួរច្រើនលើកច្រើនសារ។ ហើយសូមឲ្យទស្សនិកជនឈប់សួរសំណួរនេះផងដែរ។
ទោះយ៉ាងណាក៏ដោយ ក្នុងកម្មវិធីនោះដែរពិធីករបានសួរថា តើគ្រួសារដាក់សម្ពាធលើនាងដែរទេ នៅពេលមិនទាន់យកកូនស្នងត្រកូលបែបនេះ។ Pancake បានឆ្លើយថា អត់ទេ ព្រោះមានចៅ២នាក់នៅផ្ទះក៏ដូចជានាងជួយចិញ្ចឹមផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកថា Aum Patcharapa សម្ដែងរឿងលែងមានអ្នកមើល ពេលនេះស្ងាត់មាត់ឈឹង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ