កីឡា
គួរឲ្យស្តាយក្តីសង្ឃឹមកម្ពុជា ខាន់ ចេសា មិនបានចូលរួមប្រកួតកីឡាអាស៊ីនៅចិន
វីរកីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ដែលជាក្តីសង្ឃឹមសម្រាប់កម្ពុជា មិនបានចូលរួមប្រកួតកីឡាទ្វីបអាស៊ី លើកទី១៩ ឆ្នាំ២០២២ (លើកមកឆ្នាំ២០២៣) នៅប្រទេសចិនទេ។

តាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ខាន់ ចេសា មិនបានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាទៅប្រកួតកីឡាទ្វីបអាស៊ី លើកទី១៩ ឆ្នាំ២០២៣ នៅប្រទេសចិនទេ។ កត្តាដែលបណ្តាលឲ្យអវត្តមាននេះ គឺអាចបណ្តាលមកពីបញ្ហាផ្ទាល់ខ្លួន និងជាប់ភារកិច្ចប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកនៅ ONE Championship នៅថ្ងៃទី២៩ ខែកញ្ញា នៅប្រទេសសិង្ហបុរី។
លោក Peter Khan ធ្លាប់បានប្រាប់កម្ពុជាថ្មីថា កូនស្រីរបស់លោកបានត្រៀមយ៉ាងល្អសម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់នៅ ONE និងចូលរួមប្រកួតក្នុងកីឡាទ្វីបអាស៊ី នៅប្រទេសចិន។ សូម្បី ខាន់ ចេសា ផ្ទាល់ក៏បាននិយាយតាំងពីកីឡាស៊ីហ្គេមនៅកម្ពុជាហើយថា រូបនាងដាក់គោលដៅមេដាយមាសកីឡាអាស៊ី នៅចិន បន្ទាប់ពីឈ្នះមេដាយមាសស៊ីហ្គេម នៅកម្ពុជា។

សូមបញ្ជាក់ថា ខាន់ ចេសា ត្រូវការពារតំណែងមេដាយមាសរបស់ខ្លួន បន្ទាប់ពីបានឈ្នះមេដាយមាស កាលកីឡាទ្វីបអាស៊ី ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌូណេស៊ី៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


