ព័ត៌មានអន្ដរជាតិ
អាស៊ាន ចាប់ផ្ដើមសមយុទ្ធយោធារួមគ្នាលើកដំបូងនៅ ឥណ្ឌូណេស៊ី ខណៈ មីយ៉ាន់ម៉ា ត្រឹមជាអ្នកសង្កេតការណ៍
យោធាមកពីបណ្តាប្រទេសអាស៊ានទាំង ១០ បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាលើកដំបូងមិនធ្លាប់មាននៅក្នុងសមុទ្រ South Natuna របស់ប្រទសឥណ្ឌូណេស៊ី ។

ទន្ទឹមនោះ សមយុទ្ធយោធារួមគ្នាដែលមានឈ្មោះថា ASEX-01 ក៏មានការចូលរួមពីសំណាក់ប្រទេសទីម័រខាងកើតផងដែរ ប៉ុន្តែសម្រាប់មីយ៉ាន់ម៉ាវិញគឺចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ប៉ុណ្ណោះ ។
យោធាឥណ្ឌូណេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធយោធារួមគ្នានេះនឹងមានរយៈពេល ៥ ថ្ងៃ ហើយមិនផ្ដោតលើការប្រយុទ្ធឡើយ ដោយសមយុទ្ធនេះគឺផ្ដោតសំខាន់លើការអភិវឌ្ឍជំនាញយោធា រួមទាំងសន្តិសុខដែនសមុទ្រ និងប្រតិបត្តិការល្បាត រួមទាំងការជួយផ្នែកមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយផងដែរ ។

លោក Yudo Margono ប្រមុខយោធាឥណ្ឌូណេស៊ី បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីពិធីបើកសមយុទ្ធលើកោះ Batam នៅថ្ងៃអង្គារនេះថា “សមយុទ្ធយោធារួមគ្នានេះមិនមែនជាប្រតិបត្តិការប្រយុទ្ធនោះទេ ពីព្រោះអាស៊ានផ្តោតសំខាន់តែលើផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះ” ។
គួរបញ្ជាក់ថា សមយុទ្ធយោធារួមគ្នានេះមានការចូលរួមពីកងទ័ពរាប់រយនាក់ ក៏ដូចជានាវាចម្បាំងចំនួន ៥ គ្រឿងមកពីប្រទេសឥណ្ឌូណេស៊ី ព្រុយណេ ម៉ាឡេស៊ី និងសិង្ហបុរី ហើយនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញាខាងមុខ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


