ព័ត៌មានជាតិ
តម្លៃផ្លែស្វាយកែវមៀតធ្លាក់ចុះនារដូវប្រមូលផលលើកទី២
កាលពីរសៀលថ្ងៃទី ២០ ខែកញា ឆ្នាំ២០២៣នេះ ម្ចាស់ចម្ការបានត្អូញត្អែរនៅរដូវប្រមូលផលនៃតម្លៃស្វាយកែវរមៀតបានធ្លាក់ចុះលើកទី ២ ឆ្នាំនេះ ចាប់ផ្តើមពី១ គីឡូក្រាម តម្លៃ ២.៥០០រៀល ទៅ ៣.០០០រៀល ហើយបានបន្តធ្លាក់ចុះជាបន្តបន្ទាប់ សម្រាប់ស្វាយកែវរមៀតស្រោបលេខ១ នៅសល់តែត្រឹម ១ គីឡូក្រាមនៅតម្លៃ ១.២០០រៀល រីឯស្វាយរមៀតខៀវនៅតែត្រឹម ៥០០ ទៅ៦០០រៀលក្នុង១គឺឡូក្រាម។
បើតាមការលើកឡើងពីម្ចាស់ចម្ការផ្តាល់បានឲ្យដឹងថា បើដំណាំស្វាយកែវរមៀតក្នុងតម្លៃនេះ បើសិនបូកដកទៅវានិងស្មើដើម ឬខាតបន្តិចបន្តួច នេះសម្រាប់តែម្ចាស់ចម្ការផ្ទាល់ខ្លួនឯង បើសិនជាអ្នកជួលដីគេធ្វើចម្ការវិញនោះក្នុងការចំណាយដើមផ្សេងៗនិងតម្លៃនេះវាមិនអាចទប់ទល់បាននោះឡើយដោយសារស្វាយធ្លាក់ចុះ។

លោក យង់ ង៉ែត ជាអ្នកម្ចាស់ចម្ការដែលមានចម្ការនៅក្នុងភូមិសាស្រ្តឃុំពងទឹកស្រុកដំណាក់ចង្អើរខាងលើបានឲ្យដឹងថាលោកមានដំណាំស្វាយជិត ១ ពាន់ដើមលោកលើកឡើងថា កន្លងមកយ៉ាងហោចណាស់ស្វាយលេខ ១ បាន១គីឡូក្រាម ក្នុងតម្លៃបាន១,៥០០រៀលឡើងទៅក្នុងមួយគីឡូក្រាមទើបហៅថាបានចំណេញខ្លះៗ។
បើតាមទិន្នន័យរបស់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែបបានឲ្យដឹងថា ការនាំចេញផ្លែស្វាយទូទាំងខេត្តឆ្នាំ២០២៣នេះដែលប្រជាពលរដ្ឋបានប្រមូលផលស្វាយកែវល្មៀតនៅដើមរដូវស្វាយប្រភេទលេខ ១ ដែលបាននាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាមតាមច្រកភ្នំដិនស្ថិតក្នុងខេត្តតាកែវ និងទៅប្រទេសថៃ តាមច្រកព្រំខេត្តប៉ៃលិន។

បើយោងតាមការលើឡើងរបស់លោក អ៊ុង សុភាព អ្នកចម្ការរូបទៀតដែលស្ថិតនៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរខេត្តកែប បានលើកឡើងឱ្យដឹងថា លោកថា សព្វថ្ងៃមានស្វាយប្រមាណជាង៦០០ដើម ដែលបានប្រមូលផល ៣ឆ្នាំមកហើយ ប៉ុន្តែសម្រាប់ឆ្នាំនេះ ដល់ពេលស្វាយដែលបេះប្រមូលផលដែរនោះ ដោយសារតម្លៃធ្លាក់ទាបពេកទើបលោកទុកបន្តទៀត ក្រែងឈ្មួញឱ្យថ្លៃខ្ពស់ជាងនេះ។
លោកជាម្ចាស់ចម្ការបានលើឡើងថានេះហើយជាការប្រមូលផលជាលើកទី២ហើយសម្រាប់ឆ្នាំនេះ ដោយកាលពីលើកទី១ លោកបានប្រមូលផលស្វាយសរុបបានប្រមាណ ៣០តោន ទាំងស្រោប ទាំងមិនបានស្រោប) ហើយលើកទី២នេះ ទើបតែប្រមូលផលបានប្រមាណ ១០តោនប៉ុណ្ណោះ ដោយសារកត្តាភ្លៀងខ្លាំងពេក។

លោកបន្តថា ស្វាយស្រោបពេលនេះ សម្រាបតែតម្លៃនៅត្រឹម ១.០០០ រៀល ទៅ១.២០០រៀលក្នុង១គឺឡូក្រាម ដោយឡែកស្វាយខៀវ(អត់ស្រោប) នៅតែត្រឹម៥០០ ទៅ៦០០រៀល ក្នុង១គឺឡូក្រាមតម្លៃនេះបានរួចខ្លួន សម្រាប់យើងដែលមានដីខ្លួនឯង និងធ្វើខ្លួនឯងនិងជួលគេខ្លះៗ)នោះ។
លោក បានបញ្ជាក់ថាកាលពីអត់មានស្វាយវាឡើង (ជាង២.០០០រៀលក្នុង១គឺឡូក្រាម) ស្រាបតែពេលមានស្វាយវាធ្លាក់ចុះ នៅសល់តែជាង ១.០០០រៀលតិចតូចប៉ុណ្ណោះ ចំណាយដើមអស់ជាង៤ពាន់ដុល្លារទៅ៥ពាន់ដុល្លារ ទើបតែលក់ឥឡូវយកលុយបានវិញជាង ១០លានរៀលឆ្នាំទៅបានចំណេញខ្លះ ឆ្នាំនេះចប់ហើយ។
លោក ឯម រតន៍មន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានបញ្ជាក់ថាពាក់ព័ន្ធនិងតម្លៃស្វាយនេះដែល មិនមែនជាការបន្ថោកថ្លៃរបស់ឈ្មួញកណ្តាលនោះទេ វាអាចមកពីគុណភាពស្វាយមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារនៅឡើយ ឬបរិមាណផលច្រើនជាងតម្រូវការទីផ្សារ។
លោកបង្ហាញការយល់ឃើញថា កសិករ ឬម្ចាស់ចម្ការ គួរទំនាក់ទំនងពិគ្រោះយោបល់ជាមួយមន្រ្តីជំនាញ(មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ) ដើម្បីស្វែងយល់បន្ថែមពីបច្ចេកទេសដាំដុះ ថែទាំដើម្បីលើកកម្ពស់គុណភាពស្វាយ និងចៀសវាងពង្រីកការដាំដុះច្រើនហួសពីតម្រូវការទីផ្សារ។
លោកបញ្ជាក់ថា ទោះជាយ៉ាងណាក្តី មន្ទីរជំនាញពាក់ព័ន្ធបាននិងកំពុងសិក្សាស្រាវជ្រាវបន្ថែមពីបញ្ហានេះ។
ទោះជាយ៉ាងណា អ្នកចម្ការដែលស្ថិតនៅភូមិសាស្រ្តតំបន់ភូមិចំការបី ឃុំពងទឹកស្រុកដំណាក់ចង្អើរខេត្តកែប បានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ សូមជួយធ្វើយ៉ាងណា រក្សាតម្លៃណាមួយដែលអាចផ្តល់ឱកាសដល់ អ្នកចម្ការបានសល់លុយខ្លះ ក្រោយតែពីការលក់ចេញនូវផលិតផលកសិកម្ម ជាពិសេសស្វាយកែវល្មៀតនេះតែម្តង។
បើយោងតាមទិន្នន័យរបស់ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានឱ្យដឹងថាក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះ នៅទូទាំងខេត្ត បាននាំចេញផ្លែស្វាយទៅកានទីផ្សារប្រទេសវៀតណាម មានទៅតាមច្រកភ្នំដិន ខេត្តតាកែវ) និងមានការនាំចេញទៅប្រទេសថៃតាម(ច្រកព្រំ ដែនខេត្តប៉ៃលិន) បានប្រមាណ១៤.៨០០តោន៕
អត្ថបទ :សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ