ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន វាយប្រហារមីស៊ីលនៅគ្រីមៀ ចំពេលមេទ័ពជើងទឹករុស្ស៊ី កំពុងប្រជុំ
អ៊ុយក្រែននិយាយថា ការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃសុក្រ លើទីស្នាក់ការកណ្តាលនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីក្នុងតំបន់គ្រីមៀ គឺត្រូវចំពេលដែលមន្ត្រីកងទ័ពជើងទឹក កំពុងប្រជុំ។

កងនាវាដែលមានមូលដ្ឋាននៅទីក្រុងកំពង់ផែ Sevastopol ត្រូវបានគេមើលឃើញថា ជាកងទ័ពជើងទឹកល្អបំផុតរបស់រុស្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ យោធាអ៊ុយក្រែនអះអាងថា ការវាយប្រហារនោះ បានបណ្តាលឲ្យមនុស្សស្លាប់ និងរបួស ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ខណៈប្រភពពីយោធាអ៊ុយក្រែនបានប្រាប់ BBC ថា ការវាយប្រហារគឺប្រើមីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស និងបារាំង។

ក្រោយមក សេចក្តីថ្លែងការណ៍យោធាអ៊ុយក្រែន និយាយថា មីស៊ីលបានសម្លាប់និងបង្ករបួសដល់កងទ័ពរាប់សិបនាក់ រួមទាំងមេបញ្ជាការកងទ័ពជើងទឹកផងដែរ។
យ៉ាងណាក្តី ភាគីរុស្ស៊ី អះអាងថា មានទាហានតែម្នាក់ប៉ុណ្ណោះដែលបាត់ខ្លួន ក្នុងការវាយប្រហារនេះ។
គួរបញ្ជាក់ជាថ្មី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមការលុកលុយពេញប្រទេសអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ២០២២ ដែលបង្កឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់អន្តរជាតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិក ប្រកាសកញ្ចប់ជំនួយយោធាថ្មី តម្លៃ១២៨លានដុល្លារ សម្រាប់អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


