កីឡា
គ្រូព្រះខ័នរាជស្វាយរៀង Pep សរសើរ Bounkong ជាកីឡាករឆ្លាត
គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Pep Muñoz បានសរសើរ Bounphachan Bounkong ជាកីឡាករឆ្លាតវៃ និងមានទេពកោលស្យដែលយល់ពីទម្រង់លេងរបស់លោកយ៉ាងច្បាស់។

ប្រធានក្រុមជម្រើសជាតិឡាវ Bounphachan Bounkong បានចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀងកាលពីដើមរដូវកាល២០២៣នេះ។ សម្រាប់ការប្រកួតខេមបូឌានព្រីមៀរលីគរដូវកាលថ្មីដែលបានដំណើរការ៦សប្តាហ៍កន្លងទៅ រូបគេភាគច្រើនត្រូវបានដាក់ឲ្យចូលលេងនៅវគ្គទី២ ប៉ុន្តែធ្លាប់បានបង្ហាញខ្លួនជម្រើស១១នាក់ដំបូងម្តងកាលព្រះខ័នរាជស្វាយរៀងឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ដោយលទ្ធផលតានតឹង ១-២។

ពីរសប្តាហ៍ចុងក្រោយ Bounkong បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងមែនទែន។ ក្នុងសប្តាហ៍ទី៥ រូបគេត្រូវបានប្តូរចូលវគ្គទី២រកបាន១គ្រាប់ និង Assist ១ នៅពេលព្រះខ័នរាជស្វាយរៀងបានយកឈ្នះលើក្រុមអង្គរថាយហ្គឺរដោយលទ្ធផល ៥-២។ នេះជាគ្រាប់បាល់ដំបូងដែលរូបគេរកបានឲ្យព្រះខ័នរាជស្វាយរៀងជាទ្រនំថ្មីរបស់ខ្លួន។

ជាពិសេស នៅសប្តាហ៍ទី៦កន្លងទៅ ជំនួបរវាងម្ចាស់ផ្ទះវិសាខា និងព្រះខ័នរាជស្វាយរៀងតឹងតែងខ្លាំងមែនដោយក្រុមទាំងពីរបានសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែគ្មានគ្រាប់បាល់កើតឡើងឡើយដល់ពាក់កណ្តាលវគ្គទី២។ Bounkong ត្រូវបានដូរចូលជំនួស ប្រាក់ មុន្នីឧត្តម នៅនាទីទី៧៩ ហើយនៅលើទីលានបានតែ៣នាទីប៉ុណ្ណោះរូបគេទទួលបានឱកាស និងបញ្ជូនបាល់ឲ្យ Marcus Haber ស៊ុតចូលគ្រាប់បាល់ជ័យជម្នះនៅនាទីទី៨២។
តាមរយៈការជួយខ្សែប្រយុទ្ធឲ្យរកបានគ្រាប់បាល់ជ័យជម្នះនេះ អ្នកគាំទ្រមួយចំនួនបាននិយាយថា Bounkong ជាកីឡាករកែប្រែការប្រកួត (Game)។

សារព័ត៌មានកម្ពុជាថ្មីបានសួរលោក Pep Muñoz ឲ្យបង្ហាញចំណាប់អារម្មណ៍ជុំវិញកីឡាករឡាវរូបនេះ លោកបាននិយាយថា ៖«គាត់ (Bounkong) ជាកីឡាករឆ្លាតវៃ និងមានទេពកោសល្យ។ គាត់មើលស្ថានភាពការប្រកួតបានល្អ ហើយយល់យ៉ាងច្បាស់ពីទម្រង់លេងរបស់យើង។ គាត់មានការទំនាក់ទំនងល្អជាមួយមិត្តរួមក្រុម ហើយតែងតែបង្ហាញខ្លួននៅលើទីលានជាមួយនឹងឥរិយាបថវិជ្ជមានជានិច្ច»។
ព្រះខ័នរាជស្វាយរៀងក្រោមការដឹកនាំរបស់លោក Pep Muñoz ទទួលបានជ័យជម្នះ៦ប្រកួតជាប់គ្នា រកបាន១៨ពិន្ទុពេញ កំពុងឈរលើកំពូលតារាង និងជាក្រុមតែមួយគត់មិនទាន់ស្គាល់បរាជ័យក្នុងរដូវកាលថ្មីនេះ៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


