Connect with us

ព័ត៌មានជាតិ

ស្តារ​ជួសជុល​ផ្លូវប្របមាត់ស្ទឹង ក្រោយទំនប់តាអន សម្រួលធ្វើដំណើររបស់ប្រជាពលរដ្ឋ

បានផុស

នៅ

មន្ត្រីនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត​បាត់ដំបង បានដឹកនាំកម្លាំង​នាំយកគ្រឿងចក្រធុនស្រាលធ្វេីការជួសជុលទប់ស្កាត់ការរអិលស្រុតជេីងទេរច្រាំងស្ទឹងផ្នែកខាងក្រោយទំនប់សាលាតាអន ក្រោយ​មើលឃើញពីផលលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលបានអូសបន្លាយពេលជា​យូរ។

ក្រោយពីការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន ដែលស្ថិតក្នុងឃុំព្រែកខ្ពប ស្រុកឯកភ្នំ នៅសេសសល់ការងារ​មួយចំនួនមិនទាន់បានបំពេញបន្ថែម បង្កផលប៉ះពាល់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្រុមការងារមន្ទីរ​ធនធានទឹកនិងឧតុនិយមខេត្ត​បាត់ដំបង បានធ្វេីការចាក់បំពេញផ្លូវគ្រួសក្រហមតាមជេីងទេរទំនប់បណ្ដោះអាសន្ន ជាលទ្ធផលសម្រេចបាន ១០០% ដើម្បីសម្រួលក្នុងការធ្វើដំណើរ​របស់បងប្អូនប្រជាពលរដ្ឋ​ដោយគ្មានការព្រួយបារម្ភ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម