ព័ត៌មានអន្ដរជាតិ
មិនត្រឹមផ្អាកសងបំណុល ថៃ ថែមទាំងអនុញ្ញាតឲ្យកសិករ អាចខ្ចីប្រាក់បន្ថែមដើម្បីរកស៊ី ទៀតផង
នៅថ្ងៃអង្គារទី២៦ខែកញ្ញា គណៈរដ្ឋមន្ត្រីថៃ បានអនុម័តការផ្អាកសងបំណុលរយៈពេលបីឆ្នាំសម្រាប់កសិករ ដែលកម្មវិធីនេះ នឹងធ្វើឲ្យរដ្ឋាភិបាល ចំណាយអស់ប្រាក់ប្រហែល៣០ពាន់លានបាត។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Julapun Amornvivat និយាយថា ដំណាក់កាលទីមួយនៃកម្មវិធីព្យួរបំណុលនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១ខែតុលា ហើយដំណើរការរហូតដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំក្រោយ ដោយដំណាក់នេះ នឹងត្រូវចំណាយប្រាក់ប្រហែល១២ពាន់លានបាត។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីលម្អិតនៃដំណាក់កាលទី២និងទី៣ មិនត្រូវបានបញ្ជាក់ច្បាស់ទេ ព្រោះចាំបាច់ត្រូវទទួលការយល់ព្រមពីគណៈរដ្ឋមន្ត្រីបន្ថែមទៀត។
អ្នកដែលមានសិទ្ធិទទួលបានការផ្អាកសងបំណុលនេះ គឺជាកសិករដែលខ្ចីពីធនាគារកសិកម្ម និងសហករណ៍កសិកម្ម (BAAC) ជាមួយនឹងប្រាក់កម្ចីដើម នៅសល់មិនលើសពី៣០ម៉ឺនបាត គិតត្រឹមថ្ងៃទី៣០ខែកញ្ញាឆ្នាំ។

លោក Julapun និយាយថា កសិករប្រហែល ២.៧លាននាក់ ដែលបូកចូលគ្នាមានបំណុលប្រហែល៣០០ពាន់លានបាត គឺមានសិទ្ធិចូលរួមក្នុងគម្រោងនេះ។ ពួកគេស្មើប្រហែល ៦៤% នៃកូនបំណុលសរុបរបស់ BAAC។
លោក Julapun បន្ថែមថា ពួកគេក៏នឹងត្រូវបានអនុញ្ញាតឲ្យខ្ចីប្រាក់រហូតដល់ ១០ម៉ឺនបាតពីធនាគារ BAAC ដើម្បីរកស៊ីផ្សេងទៀត ក្នុងអំឡុងពេលនៃការព្យួរបំណុលផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ប្រកាសអនុវត្តវិធានការ ឲ្យកសិករផ្អាកសងបំណុល នៅចុងឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


