ជីវិតកម្សាន្ដ
Lisa បំបែកកំណត់ត្រាពិភពលោក លើកទី៧
តារារ៉េប Lalisa សមាជិកក្រុម BLACKPINK បានបំបែកឯកទគ្គកម្មពិភពលោក Guinness World Record ជាមួយនឹងបទ “MONEY” នៅក្នុងអាល់ប៊ុមទោលដំបូងរបស់នាង។

កាលពីថ្ងៃទី២៧ ខែកញ្ញា ស្ថាប័ន Guinness World Records បានប្រកាសថា ខ្លួនបានប្រគល់កំណត់ត្រាពិភពលោកជាផ្លូវការដល់ Lalisa សម្រាប់បទ K-pop ដំបូងគេ ក្នុងនាមជាសិល្បការិនីទោលដែលទទួលបាន ១ពាន់លាន Stream នៅលើផ្លេតហ្វមស្ដាប់តន្ត្រី Spotify។

បទ “MONEY” ដែលជាអាល់ប៊ុមទោលដំបូងរបស់ Lalisa ដែលមានចំណងជើងថា “LALISA” ត្រូវបានចេញផ្សាយជាលើកដំបូងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ហើយបទចម្រៀងនេះចំណាយពេលជាង ២ឆ្នាំ ដើម្បីឈានដល់ ១ពាន់លាន នៅលើ Spotify ។

បន្ថែមពីលើកំណត់ត្រាពិភពលោក Guinness World Records ដែលទើបទទួលបាន សរុបមក Lalisa បានកាន់កាប់កំណត់ត្រាពិភពលោកចំនួន ៦ រួចហើយក្នុងនាមជាតារា K-popទោល រួមមាន “អ្នកឈ្នះ K-pop ទោលដំបូងគេនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MTV Video Music Awards” និង “សិល្បករ K-pop ដែលអ្នកតាមដានច្រើនជាងគេនៅលើ Instagram” ជាដើម ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មេធំផលិតកម្មរបស់ក្រុម BLACKPINK ប្រឈមជាប់ពន្ធនាគារ ៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


