ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសអេស្ប៉ាញអាយុ ១៤ ឆ្នាំម្នាក់យកកាំបិតចាក់សិស្ស និងគ្រូ ៥ នាក់ ក្នុងសាលារៀន
នៅថ្ងៃទី២៨ ខែកញ្ញា ក្នុងសាលារៀនមួយកន្លែងនៅប្រទេសអេស្ប៉ាញ មានក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ទាញកាំបិត ២ ដើមចាក់គ្រូបង្រៀន ៣ នាក់ និងសិស្ស ២ នាក់ ប៉ុន្តែគ្មានអ្នកស្លាប់ទេ ។
អ្នករងគ្រោះ ៤ នាក់មានរបួសស្រាលប៉ុណ្ណោះ ខណៈអ្នកទី ៥ ដែលជាគ្រូបង្រៀនត្រូវវះកាត់ ព្រោះរបួសត្របកភ្នែក ។
សិស្សជាច្រើននាក់រៀបរាប់ថា ក្មេងប្រុសនោះបានចាក់មិត្តរួមថ្នាក់ ២ នាក់ មុនវាយប្រហារគ្រូបង្រៀនដែលរបួសភ្នែក ។ បន្ទាប់មកគាត់រត់ទៅថ្នាក់ផ្សេងមួយទៀត ដើម្បីបន្តការវាយប្រហារ ។
អំឡុងពេលដែលកូនសិស្សដកកាំបិទចេញមកនោះ គាត់បានស្រែកថា “ខ្ញុំនឹងសម្លាប់អ្នក!” បណ្ដាលឲ្យសិស្ស ៦៨៧ នាក់ នាំគ្នារត់ទៅខាងក្រៅរបងទ្វារទាំងភ័យខ្លាច ។
ករណីខាងលើពិតជាបង្កការព្រួយបារម្ភចំពោះប្រទេសជាតិមែនទែន ព្រោះបើប្រៀបធៀបជាមួយបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត អេស្ប៉ាញមានអត្រាឧក្រិដ្ឋកម្មទាបគួរឲ្យកត់សម្គាល់ ជាពិសេសឧក្រិដ្ឋកម្មហិង្សាតែម្ដង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ បុរសម្នាក់ស្លាប់ដោយសារគោជល់ក្នុងពិធីបុណ្យអេស្ប៉ាញ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


