ព័ត៌មានជាតិ
Guinness World Records ទទួលស្គាល់ ត្រីបបែលយក្សរបស់កម្ពុជា ថាជាត្រីទឹកសាបដ៏ធំបំផុតលើពិភពលោក
ស្ថាប័ន Guinness World Records បានទទួលស្គាល់ជាផ្លូវការថា ត្រីបបែលយក្សទម្ងន់ ៣០០គីឡូក្រាមដែលរស់នៅក្នុងដែនទន្លេមេគង្គរបស់កម្ពុជា ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។ នេះបើតាមការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុក ក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គ កាលពីថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៣ ថ្មីៗនេះ។

ក្រុមការងារ អឆ្ឆរិយភាព នៃទន្លេមេគង្គ បានសរសេរលើគេហទំព័រហ្វេសប៊ុកថា “ ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គរបស់យើងបានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក”។
ក្រុមការងារ អច្ឆរិយភាព នៃទន្លេមេគង្គបានអះអាងថា ចាប់តាំងពីក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គបានកឹបស្លាកសញ្ញាសម្គាល់តាមដានដំណើរចរាចរផ្លាស់ទី(acoustic) រួចលែងត្រីបបែលយក្សទឹកសាបចូលទន្លេមេគង្គវិញ ក្រុមការងារទទួលបានព័ត៌មានជាច្រើនពីត្រីបបែលដ៏អស្ចារ្យនេះ។ ក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គសង្ឈឹមយ៉ាងមុតមាំថា ប្រព័ន្ធទទួលសញ្ញា acoustic នេះ នឹងជួយក្រុមការងារ សម្រាប់ការការពារប្រភេទសត្វត្រីបបែលទឹកសាបជិតផុតពូជនេះ។

សូមរំលឹកឡើងវិញបន្តិចថា កំឡុងខែឧសភា ឆ្នាំ២០២២ កន្លងទៅ ត្រីបបែលយក្សទឹកសាបទម្ងន់៣០០គីឡូក្រាមនេះ ត្រូវបានបុរសម្នាក់នេសាទបានដោយចៃដន់។ យ៉ាងណា ក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គបានជួយសង្គ្រោះ និងបានលែងចូលទៅក្នុងទន្លេមេគង្គឡើងវិញ។
សម្រាប់ឈ្មោះជាវិទ្យាសាស្រ្ត ត្រីបបែលយក្សទឹកសាបនេះ មានឈ្មោះថា Urogymnus polylepis និងឈ្មោះជាភាសាអង់គ្លេស Giant freshwater whipray។ បើតាមបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List គឺបានដាក់ត្រីទឹកសាបប្រភេទនេះ ជាប្រភេទត្រីបបែល កំពុងរងគ្រោះថ្នាក់ជិតផុតពូជ Endangered (EN)៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ