ព័ត៌មានជាតិ
ស្ពាន ផ្លូវ និងដំណាំជាច្រើនក្នុងស្រុកកំរៀង ត្រូវលិចលង់ដោយជំនន់ទឹកភ្លៀង
ផលដំណាំរបស់ប្រជាកសិករជាច្រើនដែលស្ថិតនៅតាមបណ្ដោយអូរដា កំពុងត្រូវបានជំនន់ទឹកភ្លៀងវាយលុកយ៉ាងខ្លាំង។ ដោយឡែកស្ពានមួយកន្លែង ក៏ត្រូវបានទឹកហូរលិចពីលើស្ពាន ដែលជាបញ្ហាដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សផងដែរ។

យោងតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ នេះ ទឹកនៅក្នុងអូរដាដែលផ្សារភ្ជាប់ជាមួយនឹងអូរព្រំដែនថៃ បានជោរជន់យ៉ាងខ្លាំងបណ្ដាលឲ្យលិចផលដំណាំ និងលំនៅឋានប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដោយអូរ ស្ថិតក្នុងភូមិអូរដា ភូមិលំផាត់ ភូមិតាំងយូ និងភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

របាយការណ៍បានបន្តទៀតថា នៅពេលនោះដែរ សិស្សានុសិស្សដែលកំពុងរៀនក្នុងសាលាបឋមសិក្សាលំផាត់ ត្រូវបានបិទផ្អាកការសិក្សា និងជម្លៀសឲ្យចេញផុតពីតំបន់ទឹកជំនន់។ ដោយឡែកអាជ្ញាធរមូលដ្ឋាន រួមសហការជាមួយកម្លាំងវីរការពារព្រំដែនគោកលេខ ៨១៩ បានដឹកកាណូតស្មាច់យកមកចាំជួយចម្លងប្រជាពលរដ្ឋដែលជាប់គាំងដោយទឹកជំនន់មកកាន់ទីទួលសុវត្ថិភាព។ ហើយរហូតមកទល់នឹងល្ងាចថ្ងៃដដែល ជំនន់ទឹកភ្លៀងនេះនៅមិនទាន់ស្រកនៅឡើយទេ។

គួរបញ្ជាក់ថា ទោះបីជាទឹកក្នុងអូរដាជន់ឡើងក៏ដោយ ក៏ទឹកអូរព្រំដែនមិនទាន់លិចទៅលើច្រកអន្តរជាតិដូងដូចរយៈកាលកន្លងមកឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


