ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Apple កើបលុបពីការលក់ iPhone 15 នៅ វៀតណាម បានជាង ៤២ លានដុល្លារ
បើទោះបីជាសេដ្ឋកិច្ចមានការធ្លាក់ចុះក៏ដោយ ប៉ុន្តែនៅថ្ងៃបើកលក់ដំបូងនៃទូរសព្ទ iPhone 15 ក្នុងប្រទេសវៀតណាម ក្រុមហ៊ុន Apple រកចំណូលបានជាង ៤២ ពាន់លានដុល្លារសម្រាប់ឆ្នាំទីពីរជាប់គ្នា ។

iPhone 15 បានចេញលក់ក្នុងប្រទេសវៀតណាមនៅថ្ងៃទី ២៩ កញ្ញា ហើយវាក៏ជាលើកដំបូងផងដែរសម្រាប់ប្រទេសវៀតណាម ដែលដាក់លក់ទូរសព្ទ iPhone 15 របស់ក្រុមហ៊ុន Apple ចំនួន ២ ដងក្នុងមួយសប្តាហ៍ បន្ទាប់ពីចាប់ផ្តើមលក់់ក្នុងទីផ្សារដូចជា សហរដ្ឋអាមេរិក ឥណ្ឌា សិង្ហបុរី ជប៉ុន និងប្រទេសថៃ ។
ចំពោះអ្នកលក់រាយនៅវៀតណាមនិយាយថា ការលក់នៅឆ្នាំនេះ មានភាពប្រសើរច្រើនជាងការរំពឹងទុកទៅទៀត ដោយក្នុងនោះគ្រាន់តែហាងឈ្មោះ Gioi Di Dong លក់បានជាង ១៥,០០០ គ្រឿង និងសរុបជាទឹកប្រាក់បានជាង ២០ លានដុល្លារ ដែលស្មើនឹងជិត ៥០ ភាគរយនៃទីផ្សារ ។

ដោយឡែក ហាងលក់រាយផ្សេងទៀតដូចជា FPT Shop, CellPhoneS, ShopDunk និង Hoang Ha Mobile លក់បានពី ២ ពាន់ទៅ ៧ ពាន់គ្រឿងដូចៗគ្នា ។
យោងតាមស្ថិតិពីក្រុមហ៊ុននាំចូលមួយបានឲ្យដឹងថា កាលពីថ្ងៃទី ២៩ ខែកញ្ញា ទូរសព្ទ iPhone 15 ចំនួន ៣៥,០០០ គ្រឿង និងមានតម្លៃជាង ៤១ លានដុល្លារ ត្រូវបានប្រគល់ជូនអតិថិជន ហើយលក់អស់ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Vn Express

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន