ព័ត៌មានអន្ដរជាតិ
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រដូចការវាយប្រហាររបស់ក្រុមហាម៉ាស់ ទៅនឹងព្រឹត្តិការណ៍ ថ្ងៃ១១ខែកញ្ញា នៅអាមេរិក
ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាស់ ប្រឆាំងនឹងអ៊ីស្រាអែល គឺដូចទៅនឹងការវាយប្រហារភេរវកម្មលើសហរដ្ឋអាមេរិកនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ ២០០១ដែរ។ នេះបើតាមការអះអាងពីឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ។

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan បាននិយាយក្នុងទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យទី៨ខែតុលាថា “នេះគឺជាថ្ងៃទី១១ខែ៩របស់យើង។ ទារក ស្ត្រី និងមនុស្សចាស់ ត្រូវបានអូសចេញពីផ្ទះ ចាប់ធ្វើជាចំណាប់ខ្មាំង”។
លោកនិយាយថា “សត្វទាំងនេះ នឹងទទួលបានការតបស្នងចំពោះអ្វីដែលពួកគេប្រព្រឹត្ត ហើយពួកគេនឹងដឹងថា អំពើឃោរឃៅទាំងនេះ មិនអាចប្រព្រឹត្តម្តងទៀតប្រឆាំងនឹងជនស៊ីវិលរបស់យើងបានឡើយ”។

របាយការណ៍គិតត្រឹមថ្ងៃអាទិត្យទី៨ខែតុលា ដែលចេញផ្សាយពីប្រទេសអ៊ីស្រាអែលបង្ហាញថា ជនជាតិអ៊ីស្រាអែលជាង ៧០០នាក់ត្រូវបានសម្លាប់ និង រាប់ពាន់នាក់រងរបួស ចាប់តាំងពីក្រុមហាម៉ាស់ បើកការវាយប្រហារដោយគ្រាប់រ៉ុកកែត ហើយក្រុមខ្មាន់កាំភ្លើង វាយប្រហារលើជនស៊ីវិល និងទាហាននៅតាមទីតាំងជាច្រើន នៅថ្ងៃសៅរ៍។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រយុទ្ធគ្នាដោយកាំភ្លើងបានបន្តតាមដងផ្លូវ ក្នុងប្រទេសអ៊ីស្រាអែលនៅព្រឹកថ្ងៃអាទិត្យ ពោលគឺប្រហែល២៤ម៉ោងបន្ទាប់ពីការវាយប្រហារអាកាសចាប់ផ្តើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ីស្រាអែល រំដោះបានចំណាប់ខ្មាំងមួយចំនួន និងសម្លាប់ ក្រុមភេរវករ ១០ នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


