Connect with us

ជីវិតកម្សាន្ដ

ផលិតករភាពយន្ត ចាន់ណា ចំណាន ខកចិត្តចំពោះតារាសម្តែងមួយចំនួនពើងទ្រូងពេលបានល្បី​ទទួលលាភសក្ការៈ

បានផុស

នៅ

ផលិតករ​ភាពយន្ត និង​ជា​អ្នកដឹកនាំ​សម្តែង​រឿង​វ័យក្មេង​លោក ចាន់ណា ចំណាន សម្តែង​ការ​ហួស​ចិត្ត​ខ្លាំង ខណៈ​មាន​តារា​សម្តែង​មួយ​ចំនួន បាន​ល្បី​សម្ញែង​ឫក​ពើងទ្រូង ក្រអឺតក្រទម ក្រោយ​ទទួល​លាភសក្ការៈ ដោយ​មិន​ស្គាល់​អ្នក​ដែល​ធ្លាប់​ជួយ​ជ្រោមជ្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​រឿងរ៉ាវ​នេះ​ដែរ កន្លង​មក​ធ្លាប់​មាន​ការ​លើក​ឡើង​ជា​បន្តបន្ទាប់ ហើយក៏​ពុំ​មែន​ទើប​ជា​លើក​ទី​មួយ​នោះ​ដែរ​នៅ​ក្នុង​ចង្កោម នៃ​អ្នក​សិល្បៈ​បច្ចុប្បន្ន។ ម្យ៉ាងទៀត​គេ​ក៏​ឃើញ​មាន​អ្នក​សិល្បៈ​មួយ​ចំនួន​ធ្លាប់​បាន​ទទួល​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មហាជន​ទៅ​លើ​ចរិត​ឫកពា បង្ហាញ​កាយវិការ​ពើងទ្រូង ឬ​កើត​ជំងឺ​តួឯក ក្រោយ​ពួកគេ​មាន​ឈ្មោះ​ល្បី។

ចំណែក​លោក ចាន់ណា ចំណាន ដែល​ជា​ផលិតករ បាន​លើក​ឡើង​ថា «ឱ​..!​អស់​តារា​សម្តែង​ដែល​ទទួល​បាន​លាភសក្ការៈ​ហើយ គួរ​តែ​កុំ​ពើងទ្រូង ក្រអឺត មុខ​មិន​មើល ក្រោយ​មិន​បែរ ដាក់​ខ្ញុំ​ដែល​ជា​អ្នក​បញ្ជូន​ឈ្មោះ​អ្នក​ទាំងអស់​គ្នា ទាំង​តួ​តូច​តួ​ធំ​ទៅ​ចូលរួម​សម្តែង​អ្វី ខ្ញុំ​មិន​បាន​ទៅ​សុំ​ប្រាក់​អ្នក​ទាំងអស់​គ្នា​ឯណា ចាំបាច់​អ្វី​ប្រើ​ក្រសែភ្នែក​ដូច​ខ្ញុំ​សំរាម»។

លោក ចាន់ណា ចំណាន បាន​បញ្ជាក់​បន្ថែម​ថា «​ស្អប់​ចរិត Fake របស់​តួ​សម្តែង សូម​នឹក​ដល់ពេល​អ្នក​សុំ​ឲ្យ​ខ្ញុំ​ជួយ​ផង»។ ថ្វីត្បិតតែ​ផលិតករ​រូប​នេះ​បាន​បង្ហាញ​ការ​អន់ចិត្ត​ដូច​ការ​លើក​ឡើង​ខាងលើ​នេះ​ពិតមែន តែ លោក ចាន់ណា ចំណាន មិន​បាន​បញ្ចេញ​ឈ្មោះ​ទេ​ថា តើ​អ្នក​សិល្បៈ​រូប​នោះ​ជា​នរណា​ឡើយ ខណៈ​មាន​អ្នកគាំទ្រ​មួយ​ចំនួន​លើកទឹកចិត្ត​ដល់​ផលិតករ​វ័យក្មេង​រូប​នេះ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម