ជីវិតកម្សាន្ដ
សូ ដានីតា ស្នើម្ចាស់បំណុលយោគយល់ ផេន ខេក តែយ៉ាងណាត្រូវប្រឹងរកសងគេ
បន្ទាប់ពីមានរឿងរ៉ាវបុរសដែលជាម្ចាស់បំណុលម្នាក់បានប្រកាសទាលុយតារាភេទទី៣ កញ្ញា ផេន ខេក បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ស្រាប់តែតារាសម្ដែងអ្នកនាង សូ ដានីតា បានចេញមកស្នើសុំម្ចាស់បំណុលឲ្យយោគយល់ និងទុកឱកាស ផេន ខេក តែទោះយ៉ាងណានាងក៏ជម្រុញឲ្យ ផេន ខេក ត្រូវប្រឹងរកសងគេវិញផងដែរ។

តារាសម្ដែងកូនមួយអ្នកនាង សូ ដានីតា បាននិយាយថា បញ្ហាបែបនេះខ្លួនបានហែលឆ្លងកាត់ និងយល់ច្បាស់ពីការលំបាករបស់ម្ចាស់បំណុល និងកូនបំណុលដូចគ្នា ដូច្នេះនាងសុំឲ្យម្ចាស់បំណុលគួរទុកឱកាសដល់ ផេន ខេក ដើម្បីរកលុយមកសង។
សូ ដានីតា លើកឡើងថា «បើអាចអូនយល់គាត់ទៅទៀង មិនឈ្នះ ទ័ល បងឆ្លងកាត់ហើយតែទោះយ៉ាងណាត្រូវប្រឹងរកសងគេដែរ»។
មានការបញ្ចេញមតិជុំវិញការលើកឡើងនេះដែរថា គួរតែទុកឱកាសឲ្យគាត់ ទុកពេលឲ្យគាត់ ពេល post រូបគាត់បែបនឹងច្បាស់ជាគាត់បាក់ទឹកចិត្ត ស្ត្រេស ក្នុងការរកលុយដោះបំណុល។ ចំណែកខ្លះទៀតថា អ្នកដែលឲ្យខ្ចីក៏ទាល់ដែលទើបទារ។ ជាការពិត ផេន ខេក មុននេះត្រូវបានបុរសម្នាក់បានចេញមុខទារលុយយ៉ាងភ្ញាក់ផ្អើល។


ម្ចាស់ហ្វេសប៊ុកឈ្មោះ Hea Nuth បានលើកឡើងថា «លុយយូរហើយលើករហូតអ៊ីចឹងច្បាស់ថ្ងៃទី១៦ អត់ឃើញបាញ់មកសោះ ចរិតថោកម្លេះ អស់ទ្រាំមកយូរឆ្នាំហើយ អាញ់ត្រូវយកលុយសង់គេដែរ Pan Cake និយាយជាមួយគ្នាសូមសង់មួយខែ ៥០០ដុល្លារ ក៏ខ្ញុំព្រមដល់ថ្ងៃសងលើកចេះ លើកចុះ លើកអត់ចប់ក៏ខ្ញុំអត់មាត់ សូមពន្យារថ្ងៃក៏ខ្ញុំព្រមឲ្យតាដល់ថ្ងៃឲ្យលុយខ្ញុំមកដល់ថ្ងៃអត់បាញ់ឲ្យហើយនិយាយឡូយទៀត»។

គួររម្លឹកថា កាលពីអំឡុងដើមឆ្នាំ២០២២ ពិធីការិនី ផេន ខេក បានរៀបរាប់ទាំងទឹកភ្នែកតាមរយៈកិច្ច សម្ភាសន៍មួយថា ដោយសារតែបញ្ហានៃបំណុលអំឡុងពេលកូវីដ-១៩ កន្លងទៅទើបធ្វើឲ្យរូបគេធ្លាក់ខ្លួនដល់ចំណុចសូន្យ និងជួបបញ្ហាខ្វះខាតជីវភាពខ្លាំងដែលធ្លាប់តែរស់ក្នុងផ្ទះធំ មានឡានជិះ ប៉ុន្តែពេលនេះក៏ផ្តើមរស់នៅត្រឹមតែផ្ទះជួល ៤ជ្រុងប៉ុណ្ណោះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


