ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជូនរថពាសដែកទៅអ៊ីស្រាអែល លើកដំបូង
ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង អ៊ីស្រាអែលបានទទួលរថពាសដែកជាលើកដំបូងពីសហរដ្ឋអាមេរិក ដែលវាត្រូវបានដឹកជញ្ជូនតាមជើងយន្តហោះជាមួយនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ចូ បៃដិន (Joe Biden) នាពេលថ្មីៗនេះ។

ការប្រគល់រថពាសដែកទៅឱ្យអ៊ីស្រាអែល ត្រូវបានប្រកាសដោយលោក បៃដិន ក្រោយកិច្ចព្រមព្រៀងមួយក្នុងការផ្តល់ជំនួយមនុស្សធម៌មានកម្រិតដល់តំបន់ ហ្គាហ្សា (Gaza) តាមរយៈប្រទេសអេហ្ស៊ីប។

ក្រសួងការពារជាតិ បាននិយាយថា យន្តហោះអាមេរិកមួយគ្រឿងបានចុះចតនៅអាកាសយានដ្ឋាន Ben Gurion ជាមួយនឹងការដឹកជញ្ជូនរថពាសដែកសម្រាប់យោធាអ៊ីស្រាអែល ដើម្បីជំនួសរថពាសដែកដែលរងការខូចខាត ចំពេលការប្រយុទ្ធគ្នាជាមួយក្រុមហាម៉ាស់ កាន់តែក្ដៅគគុកឡើង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ The Times of Israel
ចុចអាន៖ អង់គ្លេសប្រកាសគាំទ្រអ៊ីស្រាអែល ក្នុងសង្រ្គាមជាមួយប៉ាឡេស្ទីន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


