ព័ត៌មានអន្ដរជាតិ
អង់គ្លេសប្រកាសគាំទ្រអ៊ីស្រាអែល ក្នុងសង្រ្គាមជាមួយប៉ាឡេស្ទីន
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែតុលា បានចុះចតនៅទីក្រុង Tel Aviv ដើម្បីបង្ហាញពីការួបរួមរបស់អង់គ្លេសជាមួយប្រជាជនអ៊ីស្រាអែល ទោះបីអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកមិនឈប់ទៅលើតំបន់ ហ្គាហ្សាស្រ្ទីប (Gaza Strip) ដោយបំផ្លាញអគារលំនៅដ្ឋាន និងសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៣,៤០០នាក់ក៏ដោយ។

លោក Sunak បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថា “ខ្ញុំមានមោទកភាពក្នុងការឈរនៅទីនេះជាមួយអ្នក នៅក្នុងពេលវេលាងងឹតបំផុតរបស់អ៊ីស្រាអែល។ យើងនឹងឈរជាមួយអ្នកដោយសាមគ្គីភាព។ យើងនឹងឈរជាមួយអ្នក និងប្រជាជនរបស់អ្នក។ ហើយយើងក៏ចង់ឲ្យអ្នកឈ្នះដែរសង្រ្គាមដែរ” ។
អង់គ្លេសបានប្រកាសប្រកៀកស្មាជាមួយអ៊ីស្រាអែល ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស់លើទឹកដីអ៊ីស្រាអែលដែលបានសម្លាប់មនុស្សជាង ១៤០០នាក់ និងបានចាប់មនុស្សយ៉ាងហោចណាស់ ១៩៩នាក់ជាឈ្លើយ។

ក្រោយវត្តមានរបស់នាយកមន្ត្រីអង់គ្លេសនៅលើទឹកដីអ៊ីស្រាអែល ពិភពលោកកំពុងបារម្ភថា ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនអាចនឹងមិនថមថយ តែបែរកើនឡើងទៅជាសង្គ្រាមរាលដាលដល់តំបន់មជ្ឈិមបូព៌ាទាំងមូល។
ដោយឡែកការិយាល័យរបស់លោក Sunak បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា នាយកមន្ត្រីអង់គ្លេសទៅកាន់ទឹកអ៊ីស្រាអែលដើម្បីចូលរួមរំលែកទុក្ខជាមួយប្រជាជនសម្រាប់ការបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ទាំងនៅអ៊ីស្រាអែល និងតំបន់ហ្គាហ្សា ព្រមទាំងឆ្លៀតព្រមានប្រឆាំងនឹងការកើនឡើងនៃជម្លោះផងដែរ។
រាយការណ៍ពីទីក្រុង Tel Aviv អ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera លោក Alan Fisher បាននិយាយថា សេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រី Sunak ស្តីពីការចង់ឱ្យអ៊ីស្រាអែលឈ្នះសង្រ្គាមគឺជាសេចក្តីប្រកាសផ្លូវការ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Aljazeera
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


