Connect with us

ព័ត៌មានអន្ដរជាតិ

ដាច់ជណ្ដើរយន្តនៅចិន ស្លាប់មនុស្ស ៣នាក់ របួស ១៧នាក់

បានផុស

នៅ

មនុស្ស ៣នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀតបានរងរបួស ក្នុងឧបទ្ទវហេតុធ្លាក់ជណ្ដើរយោងពីលើអគារនៅផ្សារទំនើបមួយ ក្នុងប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ China Daily បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃពុធ ទី១៨ ខែតុលា វេលាថ្ងៃត្រង់ នៅក្នុងខេត្តយូណាន។

មន្ត្រីរដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជណ្តើរយន្តនៅក្នុងផ្សារទំនើប បានធ្លាក់ចុះមួយរំពេចពីជាន់ទី៤ ទៅជាន់ទី១ ដោយបានសម្លាប់អ្នកដំណើរ ៣នាក់។ ក្រៅពីនោះ មនុស្ស​ ៤​នាក់​បាន​រង​របួសធ្ងន់ និង​ ១៣​នាក់​ទៀត​រង​របួសស្រាល ។

ថ្លែងប្រាប់កាសែត National Business Daily ម្ចាស់ហាងបាននិយាយថា ជណ្តើរយន្តដែលបង្កគ្រោះថ្នាក់នោះ គឺជាជណ្ដើរសម្រាប់លើកដាក់ទំនិញប៉ុណ្ណោះ ពុំសម្រាប់អ្នកដំណើរទូទៅនោះទេ។

ចំពោះមូលហេតុនៃគ្រោះថ្នាក់នេះ សមត្ថកិច្ចកំពុងស៊ើបអង្កេត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Asiaone

ចុចអាន៖ បាតុករប៉ាឡេស្ទីនរាប់សិបនាក់គាំទ្រ ពូទីន និង គីម ជុងអ៊ុន ប្រឆាំងនឹងអ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម