ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល រៀបផែនការ ចូលឆែកឆេរតាមផ្ទះនៅហ្គាហ្សា ដើម្បីកម្ចាត់ក្រុមហាម៉ាស់
មេដឹកនាំអ៊ីស្រាអែលបានប្តេជ្ញា ធ្វើឲ្យតំបន់ហ្គាហ្សា រួចផុតពីការគ្រប់គ្រងរបស់ក្រុមហាម៉ាស់ ហើយថែមទាំងដាក់ចេញផែនការ ចូលឆែកឆេរតាមផ្ទះដើម្បីស្វែងរកសកម្មប្រយុទ្ធ ក្នុងប្រតិបត្តិការមួយ ដែលអាចចំណាយពេលរាប់ឆ្នាំ ហើយអាចបណ្តាលឲ្យមានការបាត់បង់ជីវិតធំធេងក្នុងចំណោមប្រជាជនប៉ាឡេស្ទីន។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បច្ចុប្បន្នកំពុងដាក់ពង្រាយនៅតាមព្រំដែន ជាមួយតំបន់ហ្គាហ្សា ខណៈខ្លួនត្រៀមបើកការវាយលុក ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស់។
ទាហាន IDF ប្រដាប់អាវុធរាប់ម៉ឺននាក់រួមជាមួយរថពាសដែកជាច្រើនគ្រឿង បានស្ថិតនៅព្រំដែន ហ្គាហ្សា រួចទៅហើយ ដើម្បីរៀបចំសម្រាប់អ្វីដែលមន្ត្រីការពារជាតិកំពូលនិយាយថា នឹងក្លាយជាសង្រ្គាមបីដំណាក់កាល ដែលភាគច្រើន ប្រយុទ្ធដោយកងទ័ពជើងគោករបស់ខ្លួន។

មេបញ្ជាការថ្មើរជើងម្នាក់នៅក្នុង IDF បានប្រាប់ DailyMail.com កាលពីចុងសប្តាហ៍ថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយលុកដោយភាពហានក្លា។
យោងតាមគេហទំព័រ Global Firepower ដែលចាត់ថ្នាក់យោធារបស់ពិភពលោកប្រចាំឆ្នាំបានបង្ហាញថា ក្នុងឆ្នាំ២០២៣ អ៊ីស្រាអែល មានកងទ័ពខ្លាំងបំផុតលំដាប់ទី១៨លើពិភពលោក និងជាប្រទេសមានយោធាខ្លាំងបំផុតមួយនៅមជ្ឈិមបូព៌ា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកជំនាញ៖ មេដឹកនាំអឺរ៉ុបទៅអ៊ីស្រាអែល មិនមែនជំរុញបទឈប់បាញ់ បែរជានាំគ្នាគាំទ្រសង្គ្រាមទៅវិញ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


