ព័ត៌មានអន្ដរជាតិ
ស្វាមួយក្បាលធ្វើដំណើរ ៤០ គីឡូម៉ែត្រ ដើម្បីចូលរួមបុណ្យសពបុរសដែលធ្លាប់ឲ្យចំណីវានៅឥណ្ឌា
សត្វស្វាមួយក្បាលធ្វើដំណើរ ៤០ គីឡូម៉ែត្រ ទៅចូលរួមបុណ្យសពបុរសដែលធ្លាប់ឲ្យចំណីវានៅទីក្រុង Amroha រដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា ។

វាក៏បង្ហាញពីការកើតទុក្ខមិនចាញ់គ្រួសារសពប៉ុន្មានឡើយ ព្រោះស្វា និងបុរសដែលស្លាប់មានឈ្មោះថា Ramkunwar Singh នោះបានលេងជាមួយគ្នាជាច្រើនខែមុនបាត់បង់ជីវិត ។
នៅតាមផ្លូវទៅធ្វើបុណ្យ សត្វស្វាខាងលើបានឱបគាត់មិនព្រមលែងសោះ ។ បន្ទាប់ពីវីដេអូត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម រឿងនេះមានមនុស្សចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែមិនមែនជារឿងថ្មីទេ ។
គួរឲ្យដឹងថា សត្វស្វាជាសត្វដែលមានមនោសញ្ចេតនាដូចមនុស្សដែរ ជួនកាលពេលកូន ឬ មនុស្សជាទីស្រលាញ់បាត់បង់ជីវិត វានឹងកើតទុក្ខក្នុងរយៈពេលយូរ ហើយមិនព្រមទៅណាឆ្ងាយពីសពឡើយ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អាជ្ញាធរជាតិអប្សរា អំពាវនាវបញ្ឈប់ផ្ដល់ចំណី សត្វស្វា ខណៈទេសចរបន្តជួបហានិភ័យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


