ព័ត៌មានជាតិ
អង្គភាពជំនាញកម្ពុជា-វៀតណាម ឯកភាពបន្តកិច្ចសហការរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន
ក្នុងនាមជាប្រទេសជាប់ព្រំដែនជាមួយគ្នា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងនាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែនវៀតណាម បានឯកភាពបន្តកិច្ចសហការរួមគ្នាលើការទប់ស្ដាត់ឧក្រិដ្ឋកម្មឆ្លងដែនតាមគ្រប់រូបភាពរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ការឯកភាពរវាងភាគីទាំងពីរនេះ បានលើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាប្រចាំឆ្នាំរវាងអគ្គនាយកអន្តោប្រវេសន៍កម្ពុជា និងនាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែនវៀតណាម កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នាទីក្រុងហាណូយ។ នៅក្នុងកិច្ចពិភាក្សានេះ ភាគីកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងភាគីវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ត្រី ផាម ដាំង ខ្វា ប្រធាននាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែន។

កិច្ចប្រជុំនេះ ភាគីទាំងពីរ បានពិភាក្សា ផ្លាស់ប្ដូរបទពិសោធរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃនៃកម្ពុជា និងនាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែន នៃក្រសួងនគរបាលវៀតណាម ជុំវិញស្ថានភាពប្រជាជននៃប្រទេសទាំងពីរចេញ-ចូលឆ្លងដែន និងស្នាក់នៅប្រទេសទាំងពីរ ក៏ដូចជាបន្តសម្របសម្រួលជូនប្រជាពលរដ្ឋទាំងសងខាង ក្នុងនាមជាអ្នកជិតខាងល្អ។ ក្នុងនោះ ភាគីទាំងពីរ បានលើកឡើងការបន្តសហការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធលើការទប់ស្កាត់ បទឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព និងបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបន្តធានាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនរវាងកម្ពុជា-វៀតណាម។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានថ្លែងអំណរគុណដល់នាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែនវៀតណាម ដែលបានផ្តល់នូវវគ្គបណ្តុះបណ្តាលដល់មន្ត្រីរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន២០រូបលើវគ្គគ្រប់គ្រងការចេញ-ចូលឆ្លងដែន។ តាមរយៈកិច្ចសហប្រតិបត្តិការល្អនេះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានស្នើ សុំភាគីវៀតណាមបន្តផ្តល់ការបណ្តុះបណ្តាលដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្ថែមទៀត ដើម្បីបន្តពង្រីកសមត្ថភាពរបស់មន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។
ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ ឧត្តមសេនីយ៍ឯក អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃកម្ពុជា និងឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែននៃប្រទេសវៀតណាម បានឯកភាពគ្នារឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ៕

-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


