សុខភាព
ដឹងខ្លួនថាមានជំងឺទឹកនោមផ្អែម គួរហូបផ្លែប័រជាជំនួយសុខភាព
សព្វថ្ងៃនេះជំងឺទឹកនោមផ្អែម គឺជាជំងឺធ្ងន់ធ្ងរដែលមនុស្សភាគច្រើនទទួលរង។ ដោយសារតែវាជាជំងឺដែលអាចឆ្លងពីហ្សែន។ ម្យ៉ាងទៀតក្នុងសម័យនេះ មនុស្សចូលចិត្តញ៉ាំអាហារផ្អែមកាន់តែខ្លាំង ដែលជំងឺទឹកនោមផ្អែម ពេលវាកើតឡើង អ្នកត្រូវមើលថែទាំ និងគ្រប់គ្រងការទទួលទានអាហារបានល្អ សូម្បីតែការញ៉ាំផ្លែឈើក៏ដោយ ។

ប៉ុន្តែតើអ្នកដឹងទេថា មានផ្លែឈើមួយប្រភេទដែលអ្នកកើតជំងឺទឹកនោមផ្អែមគួរញ៉ាំច្រើននោះគឺផ្លែបឺរ ព្រោះផ្លែបឺរមានផ្ទុកជាតិខ្លាញ់មិនឆ្អែតក្នុងទឹក។ ដូច្នេះហើយ វាអាចជួយពន្យឺតប្រព័ន្ធរំលាយអាហារ និងការពារកម្រិតជាតិស្ករក្នុងឈាមមិនឲ្យឡើងលឿនពេក បន្ទាប់ពីទទួលទានរួច។ នេះគឺជាផ្លែឈើដែលសក្តិសមបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
បឺរគឺជាផ្លែឈើដែលមានជាតិខ្លាញ់ល្អ និងជាតិសរសៃអាហារខ្ពស់ ដែលមានប្រយោជន៍ដូចខាងក្រោម។
ខ្លាញ់ល្អក្នុងផ្លែបឺរ ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីក្នុងឈាម។ នេះជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
ជាតិសរសៃអាហារនៅក្នុងផ្លែបឺរ ជួយពន្យឺតការស្រូបយកជាតិស្ករទៅក្នុងចរន្តឈាម។ កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបន្ទាប់ពីញ៉ាំ។
ផ្លែបឺរក៏មានវីតាមីន និងសារធាតុរ៉ែសំខាន់ៗដូចជា វីតាមីន C វីតាមីន E វីតាមីន B6 ប៉ូតាស្យូម និងម៉ង់ហ្គាណែស ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ។ និងចិញ្ចឹមរាងកាយឲ្យរឹងមាំ
ទោះយ៉ាងណាក៏ដោយ អ្នកជំងឺទឹកនោមផ្អែមគួរទទួលទានផ្លែប័រក្នុងបរិមាណសមស្រប។ អ្នកមិនគួរញ៉ាំលើសពីកន្លះកូនក្នុងមួយថ្ងៃទេ។ ដោយសារតែផ្លែបឺរមានកាឡូរីខ្ពស់។ អាចបណ្តាលឲ្យឡើងទម្ងន់។
សម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលចង់ញ៉ាំផ្លែបឺរ ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញអាហារូបត្ថម្ភរបស់អ្នក។ ដើម្បីទទួលបានការណែនាំអំពីការញ៉ាំឲ្យបានត្រឹមត្រូវ។
អ្នកជំងឺជំងឺទឹកនោមផ្អែមគួរទទួលទានអាហារចម្រុះ និងពេញលេញ។ ដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់រាងកាយ អ្នកក៏គួរតែធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងគ្រប់គ្រងទម្ងន់របស់អ្នកក្នុងដែនកំណត់សមស្រប ដើម្បីអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព៕

ប្រែសម្រួល សាង ស្រីល័ក្ខ
ចុចអាន ក្រូចមានប្រយោជន៍ដល់សុខភាព តែក្នុងនោះក៏ផ្ទុកគ្រោះថ្នាក់ខ្លាំងដែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


