ព័ត៌មានអន្ដរជាតិ
កុមារនៅហ្គាហ្សា ជាង៣០០០នាក់ស្លាប់ ខណៈ ១០០០នាក់ ជាប់ក្រោមគំនរបាក់បែក
ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បានបណ្តាលឲ្យចំនួនអ្នកស្លាប់ កើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ជាពិសេសកុមារតែម្តង។

តាមរបាយការណ៍របស់អង្គការ Save the Children បានបង្ហាញថា តួលេខកុមារដែលត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី៧ខែតុលាមក បានឈានដល់ ៣១៩៥នាក់ ពោលគឺខ្ពស់ជាងចំនួនកុមារសរុបដែលត្រូវបានសម្លាប់ក្នុងជម្លោះជុំវិញពិភពលោកជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១៩មកទៅទៀត។

ទោះបីជាយ៉ាងណាក៏ដោយ តួលេខទំនងជាខ្ពស់ជាងនេះទៅទៀត ព្រោះកុមារប្រមាណ១០០០នាក់ ក៏ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួនផងដែរ ដោយគេសន្មត់ថា ត្រូវកប់នៅក្រោមគំនរបាក់បែកនៃអគារ ដែលត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។
តាមរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ, កុមារសរុប២៩៨៥នាក់ត្រូវបានសម្លាប់នៅទូទាំង២៤ប្រទេស ក្នុងឆ្នាំ២០២២ ខណៈ២៥១៥នាក់ស្លាប់ក្នុងឆ្នាំ២០២១ និង២៦៧៤នាក់ក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសចំនួន២២។

របាយការណ៍របស់ Save the Children កើតឡើងចំពេលអ៊ីស្រាអែល ពង្រីកប្រតិបត្តិការជើងគោកកាន់តែធំក្នុងតំបន់ហ្គាហ្សា ខណៈការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំនៅតែបន្ត។
ពេលសង្គ្រាមថ្មីនេះចាប់ផ្តើម ជនជាតិអ៊ីស្រាអែលនិងជនបរទេសចំនួន ១៤០០ នាក់ ត្រូវបានសម្លាប់នៅខាងអ៊ីស្រាអែល ដែលភាគច្រើនក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលដោយក្រុមហាម៉ាស់កាលពីថ្ងៃទី៧ខែតុលា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


