ព័ត៌មានជាតិ
ខេត្តស្វាយរៀងបន្ថែមគោលដៅប្រចាំការតាមព្រំដែនទប់ស្កាត់ការឆ្លងកូវីដ១៩
អាជ្ញាធរខេត្តស្វាយរៀងបានរៀបចំគោលដៅប្រចាំការនិងល្បាតការពារនៅតាមខ្សែបន្ទាត់ព្រំដែនចំនួន៥៨គោលដៅបន្ថែមទៀតដើម្បីពង្រឹងវិធានការត្រួតពិនិត្យការចេញចូលជាពិសេសការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ក្នុងគោលដៅបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងជំងឺកូវីដ១៩បម្លែងខ្លួនថ្មីពីប្រទេសវៀតណាម។
ការបន្ថែមគោលដៅល្បាតនេះដោយសារបច្ចុប្បន្នប្រទេសវៀតណាមកំពុងមានផ្ទុះជំងឺកូវីដ១៩ចូលក្នុងសហគមន៍ពិសេសជំងឺកូវីដ១៩បម្លែងខ្លួនថ្មី។

លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពតាមប
ណ្តាច្រកទ្វាព្រំដែនក្នុងភូមិសាស្ត្រក្រុងបាវិតនាព្រឹកថ្ងៃទី០៦ខែកុម្ភៈនេះបានណែនាំដល់អាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ហើយក្នុងករណីមានប្រជាពលរដ្ឋឆ្លងដែនចូលមកកម្ពុជា ត្រូវធ្វើចត្តាឡីស័កជាដាច់ខាតនៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំរួចជាស្រេចដោយមិនត្រូវឲ្យនរណាម្នាក់ឆ្លងកាត់ព្រំដែនដោយមិនបានត្រួតពិនិត្យនិងមិនបានធ្វើចត្តាឡីស័កនោះទេ ជារួមគឺត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាតដោយគ្មានការលើកលែងនោះឡើយ។
ជាមួយគ្នានេះលោកអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្ន
និងការពារខ្លួនជានិច្ចពីជំងឺកូវីដ-១៩ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល
ឬអាល់កុលជាប្រចាំ ហើយសូមកុំធ្វើដំណើរឆ្លងដែនបើមិនមានការចាំបាច់។
លោកអភិបានខេត្តក៏បានចុះពិនិត្យស្ថានភាពតាមនៅបណ្តាប៉ុស្តិ៍ការពារព្រំដែននិងច្រកទ្វារព្រំដែនក្នុងភូមិសាស្ត្រក្រុងបាវិត រួមមានប៉ុស្តិ៍ការពារព្រំដែនធ្លកច្រកការពារព្រំដែនកំពង់ស្ពានច្រកទ្វារព្រំដែនអន្តរជាតិបាវិតនិងពិនិត្យទីតាំងបន្ទប់ដាក់ម៉ាស៊ីនវាស់កម្ដៅពេលភ្ញៀវឆ្លងកាត់ផងដែរ៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


