Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដា ហាមឃាត់មន្ត្រីរដ្ឋមិនឲ្យប្រើប្រាស់កម្មវិធី WeChat របស់ចិន

បានផុស

នៅ

ប្រទេសកាណាដាហាមឃាត់មន្ត្រីរដ្ឋមិនឲ្យប្រើប្រាស់កម្មវិធី WeChat របស់ចិននោះទេ ព្រោះបារម្ភថា វាអាចលួចយកការណ៍លើអ្នកប្រើប្រាស់បាន ។

ពាក់ព័ន្ធនឹងដំណឹងនេះ សារព័ត៌មាន BBC បានទាក់ទងទៅក្រុមហ៊ុន Tencent ដែលជាម្ចាស់ WeChat ដើម្បីសុំការអត្ថាធិប្បាយដែរ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WeChat គឺ​ជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ដែល​គេ​ប្រើ​ច្រើន​បំផុត​ក្នុង​ពិភពលោក ។ ទោះកាណាដាមានការសង្ស័យខ្ពស់យ៉ាងណាក៏ដោយ នៅតែមិនទាន់មានព័ស្តុតាងណាមួយបញ្ជាក់ថា WeChat បានលួចព័ត៌មាន​របស់​រដ្ឋាភិបាលនោះដែរ ។

ទន្ទឹមនេះ កាណាដាក៏កំពុងចាត់វិធានការលើក្រុមហ៊ុន Kaspersky ដែលជាក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត មានមូលដ្ឋាននៅប្រទេសរុស្ស៊ី ពាក់ព័ន្ធករណីស្រដៀងគ្នានេះផងដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ BBC

ចុចអាន៖ រដ្ឋមួយរបស់ អាមេរិក ប្តឹង TikTok ពីបទមានចេតនាផ្ដល់ផលប៉ះពាល់ដល់កុមារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម