ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសថា អ៊ុយក្រែន ចាញ់ហើយ!
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu និយាយថា ការប៉ុនប៉ងរបស់ទីក្រុង កៀវ ដើម្បីវាយលុកទៅខ្សែត្រៀមជួរមុខ នៅតែមិនទទួលបានផ្លែផ្កាអ្វីសោះ ហើយពួកគេកំពុងចាញ់ និងធ្វើឲ្យកងទ័ពអ៊ុយក្រែនបាក់ស្បាត។

រដ្ឋមន្ត្រីរូបនេះបាននិយាយក្នុងអំឡុងកិច្ចប្រជុំរដ្ឋាភិបាល កាលពីថ្ងៃពុធទី១ខែវិច្ឆិកាថា “ទោះបីជាអង្គការណាតូ ផ្គត់ផ្គង់អាវុធប្រភេទថ្មីដល់អ៊ុយក្រែនក៏ដោយ ក៏ទីក្រុងកៀវ នៅតែចាញ់ដែរ។ កងកម្លាំងរុស្ស៊ី បានបន្តធ្វើកិច្ចការពារយ៉ាងសកម្ម ដោយបង្កការខូចខាតដល់សត្រូវយ៉ាងមានប្រសិទ្ធភាព”។
ទន្ទឹមនោះ លោក Shoigu បានគូសបញ្ជាក់យ៉ាងពិសេស អំពីជោគជ័យរបស់កងទ័ពការពារដែនអាកាសរុស្ស៊ី ដោយបានសរសើរពួកគេ សម្រាប់ការស្ទាក់ចាប់សព្វាវុធអ៊ុយក្រែនសរុប ១៤០០។ ក្នុងនោះក៏មានទាំងយន្តហោះ ៣៧គ្រឿង និងមីស៊ីលយុទ្ធសាស្ត្រ ATACMS ៦គ្រាប់ផងដែរ។
រដ្ឋាភិបាលលោកខាងលិច បានប្តេជ្ញាថានឹងគាំទ្រអ៊ុយក្រែនជារៀងរហូត ដើម្បីកម្ចាត់រុស្ស៊ីនៅលើសមរភូមិ ប៉ុន្តែមកទល់ពេលនេះ នៅតែមានមន្ទិលសង្ស័យ ថាតើពួកគេអាចមានសមត្ថភាពជួយអ៊ុយក្រែន ដូចដែលសន្យាដែរឬទេ។
ជម្លោះនៅមជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងកាលពីខែមុន និងបណ្តាលអ៊ីស្រាអែល មានតម្រូវការអាវុធកាន់តែខ្ពស់នោះ បានធ្វើឲ្យបណ្តាប្រទេសលោកខាងលិចមួយចំនួន កាត់បន្ថយការផ្តល់ជំនួយដល់អ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ថា លោកខាងលិច មានបំណងពង្រីកជម្លោះយោធាបច្ចុប្បន្ន មកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


