កីឡា
ពិធីករ FOX SPORT ៤រូបនឹងធ្វើអត្ថាធិប្បាយប្រដាល់គុនខ្មែរថ្ងៃអាទិត្យនេះ
ពិធីករកីឡាប្រដាល់បរទេស៤រូបនឹងធ្វើអត្ថាធិប្បាយការប្រកួតគុនខ្មែរជាភាសាអង់គ្លេសនៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពីក្បាច់គុនខ្មែរដែលកំពុងល្បីសុះសាយ។
លោក Tommy Kim អ្នកផ្គូផ្គងកម្មវិធីប្រដាល់នៅសង្វៀនទូរទស្សន៍ថោនបានដឹងថា លោក Andrew Whitelaw និង Christopher Garridor មកពីទូរទស្សន៍កីឡា FOX SPORT នឹងធ្វើអត្ថាធិប្បាយព្រឹត្តិការណ៍ប្រកួតដ៏ធំប្រចាំឆ្នាំនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានកីឡាករ ព្រំ សំណាង ប្រកួតជាមួយកីឡាករមីយ៉ាន់ម៉ា Dave Leduc ព្រមទាំងមានកីឡាករគុនខ្មែរជាច្រើនរូបទៀតដូចជា ធឿន ធារ៉ា, រឿង សុភ័ណ្ឌ, ផល សោភ័ណ្ឌ, ប៉ឺត សង្ឃឹម និងឈុត សេរីវ៉ាន់ថង។

លោក Andrew Whitelaw និង Christopher Garridor ជាពិធីករកីឡាប្រដាល់នៅកម្មវិធីប្រដាល់គុនចម្រុះដ៏ធំក្នុងពិភពលោក UFC របស់សហរដ្ឋអាមេរិក។
ជាមួយគ្នានេះ លោក ពេជ្រ សុផាន់ គ្រូបង្ហាត់របស់កីឡាករ ពេជ្រ សម្បត្តិ បានឲ្យដឹងថា កម្មវិធីប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោកនៅប្រទេសអូស្ត្រាលី នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងមានពិធីករមកពីទូរទស្សន៍ប៉ុស្តិ៍កីឡាដ៏ល្បី FOX SPORT ២រូបធ្វើអត្ថាធិប្បាយ។
ការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរនៅលើទឹកដីអូស្ត្រាលីនេះផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ BTV Cambodia និងគ្រោងទុកចាក់ផ្សាយនៅលើទូរទស្សន៍កីឡា FOX SPORT ប្រហែលជា២សប្តាហ៍បន្ទាប់។

កីឡាករដែលប្រកួតនៅប្រទេសអូស្ត្រាលីមាន ពេជ្រ សម្បត្តិ, អេ អាំម៉ារីនភូថង និង លន បញ្ញា សុទ្ធតែដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក ហើយក៏មានរង្វាន់រថយន្ត១គ្រឿង។ ជាមួយគ្នានេះ ក៏មានកីឡាករគុនខ្មែរ២រូបទៀតគឺ ពេជ្រ ប៊ុនសិទ្ធ និង គឿម សុវណ្ណគីម ប្រកួតមិត្តភាពអន្តរជាតិ។
ព្រឹត្តិការណ៍នេះធ្វើនៅវិមាន MALVERN TOWN HAL ទីក្រុងម៉េលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីម៉ោង១១ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

នេះជាសកម្មភាពដ៏សំខាន់ក្នុងការផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោកឲ្យស្គាល់កាន់តែច្បាស់អំពីក្បាច់គុនរបស់កម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២០ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


