ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ៖ តាមរយៈការងារបោសសម្អាតមីន មានតែស្នាមញញឹម និងសុភមង្គលរបស់ប្រជាជនកម្ពុជា
បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ លោក Andrew Griffiths ប្រធានក្រុមការងារដោះមីននៃការិយាល័យ FCDO ចក្រភពអង់គ្លេស ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា ក្រោមកម្មវិធីសកម្មភាពមីនសកល (Global Mine Action Programme GMAP)។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់តំណាងការិយាល័យការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសថា តាមរយៈការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានតែស្នាមញញឹម និងសុភមង្គលរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះ ពីព្រោះលទ្ធផលកើតចេញការបោសសម្អាតមីន គឺប្រជាពលរដ្ឋទទួលបាននូវដីប្រកបដោយសុវត្ថិភាព និងមានជីវភាពរស់នៅល្អប្រសើរជាងមុន។
ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ចំពោះការគាំទ្រវិស័យសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ព្រមទាំងបានតាំងចិត្តបន្តចូលរួមជួយដល់កម្ពុជាស្របតាមផែនការគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។

លោក លី ធុជ បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៨ ចក្រភពអង់គ្លេស បានចូលរួមគាំទ្រដល់កិច្ចប្រតិបត្តិការសកម្មភាពមីន តាមរយៈអង្គការដោះមីន HALO Trust, MAG, NPA និងអង្គការ APOPO ព្រមទាំងបានចូលរួមគាំទ្រដល់ការកសាងសមត្ថភាពដល់មន្រ្តីបុគ្គលិកអាជ្ញាធរមីន ផងដែរ។

លោកលី ធុជ បានបន្តទៀតថា ក្រោយសម្រេចគោលដៅឆ្នាំ២០២៥ កម្ពុជានៅតែត្រូវការជាចាំបាច់ចំពោះការចូលរួមពីចក្រភពអង់គ្លេស និងបណ្តាដៃគូដទៃទៀត ក្នុងការដោះស្រាយហានិភ័យដែលនៅសេសសល់ពីសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមអំពីវឌ្ឍនភាព និងការវិវត្តន៍ថ្មីៗនៃសកម្មភាពមីននៅកម្ពុជា ជាពិសេសការយកចិត្តទុកដាក់ និងការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចបានចាត់ទុកសកម្មភាពមីន គឺជាកិច្ចការជួយសង្រ្គោះ និងផ្តល់សុភមង្គលជាប្រជាពលរដ្ឋកម្ពុជា ហើយតាមរយៈការងារបោសសម្អាតមីននេះ គឺមានតែស្នាមញញឺម និងសុភមង្គលរបស់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ