ព័ត៌មានជាតិ
មជ្ឈមណ្ឌលសូត្រខ្មែរ ស្រាវជ្រាវផលិតសរសៃសូត្រទទួលបានជោគជ័យ
លោកបណ្ឌិត ម៉ី កល្យាណ ស្ថាបនិកមជ្ឈមណ្ឌលសូត្រខ្មែរ សម្តែងក្តីរំភើប ដែលការងារប្រឹងប្រែងអស់រយៈពេលជាង ២០ឆ្នាំ មកនេះ ទទួលបានជោគជ័យលើការផលិតសរសៃសូត្រខ្មែរ ដោយបង្កើតបានជាអត្តសញ្ញាណ វប្បធម៌ខ្មែរ ជាពិសេសបានបង្កើតការងារដល់ស្ត្រីនៅតំបន់ជនបទ ស្របតាមគោលនយោបាយរបស់ជាតិផងដែរ។

លោកបណ្ឌិត ម៉ី កល្យាណ បានប្រាប់កម្ពុជាថ្មីថា« ខ្ញុំចាប់ផ្តើមធ្វើកិច្ចការស្រាវជ្រាវនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយរកពូជដង្កូវនាងល្អៗមកចិញ្ចឹម និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះបានប្រមាណជាង ១០០នាក់ហើយ ក្នុងរយៈពេល៥ឆ្នាំមកនេះ ជាពិសេសយើងធ្វើការងារនេះនៅខេត្តមណ្ឌលគិរី ដោយបានបង្កើតការងារដល់ស្រ្តីជនជាតិភាគតិចផងដែរ»។
ស្ថាបនិកមជ្ឈមណ្ឌលសូត្រខ្មែរ បានលើកឡើងថា កិច្ចការងារនេះ ចែកចេញជាគន្លាក់ៗ ពោលគឺដំណាក់កាលនៃការស្រាវជ្រាវបែបជីវៈវិទ្យាអំពីការលូតលាស់របស់ដង្កូវនាងឱ្យធំ កុំឱ្យឈឺ បន្ទាប់មកយកទៅចិញ្ចឹមនៅមណ្ឌលគិរី ដែលមានអាកាសធាតុត្រជាក់សមល្មមឱ្យដង្កូវនាងរស់នៅបានល្អ ហើយមនក៏ស្រួលដាំ ដោយការងារនេះ ចាប់ផ្តើមកាលពី ៣ឆ្នាំមុន។

នៅពេលទទួលបានសរសៃសូត្រត្រូវបន្តយកទៅត្បាញនៅខេត្តតាកែវ ដោយបានរួមចំណែកបង្កើតការងារដល់ស្រ្តីវ័យចំណាស់ដែលមានបទពិសោធន៍ធ្វើកិច្ចការនេះជាយូរមកហើយ។ ក្រោយត្បាញហើយ នឹងធ្វើជាផលិតផលសម្រាប់ឡើងទីផ្សារ។
លោកបណ្ឌិត ម៉ី កល្យាណ បានបន្តថា ខ្មែរយើងត្រូវការសរសៃសូត្រនេះដើម្បីប្រើការ ដូចនេះត្រូវតែពង្រឹងវត្ថុធាតុដើមសរសៃសូត្រ ដើម្បីផលិតចេញជាវត្ថុផ្សេងៗ ក្នុងគោលដៅបង្កើតការងារ និងទាក់ទាញទេសចរ ជាដើម។ បើតាមលោកបណ្ឌិត ម៉ី កល្យាណ ផលិតផលនេះ មានរហូតមិនចេះអស់នោះទេ ដរាបណាមានដី មានធាតុអាកាសល្អ មានដង្កូវនាង មន និងមានធនធានបច្ចេកទេស។
បើទោះជាពេលនេះ ការផលិតសូត្ររបស់កម្ពុជា មិនទាន់មានកំណើនល្អយ៉ាងណាក្តី តែបេសកកម្មនៃការស្រាវជ្រាវរបស់មជ្ឈមណ្ឌលសូត្រខ្មែរ និងក្រុម Samamegg បាននិងកំពុងយកចិត្តទុកដាក់ខ្លាំង និងមានសុទិដ្ឋិយមថា នឹងផលិតបានសរសៃសូត្រជាបន្តបន្ទាប់កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
កម្ពុជា នាំចូលផលិតផលសូត្រប្រមាណ ៤០០តោន ក្នុងមួយឆ្នាំៗ ដោយចំណាយថវិកាអស់ប្រមាណ ៥០លានដុល្លារអាមេរិក ដើម្បីផលិតកែច្នៃទៅជាផលិតផលសម្រេច សម្រាប់នាំចេញទៅកាន់ទីផ្សារធំៗ រួមមាន ប្រទេសថៃ វៀតណាម ចិន និងជប៉ុនជាដើម៕






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ