ព័ត៌មានអន្ដរជាតិ
ប៉ាឡេស្ទីន ឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនមន្ត្រី អ៊ីស្រាអែល ជុំវិញជម្លោះនៅហ្គាហ្សា
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammad Shtayyeh កាលពីថ្ងៃចន្ទបានអំពាវនាវទៅដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឲ្យចេញដីកាចាប់ខ្លួនមន្ត្រីអ៊ីស្រាអែលដែលជាប់ពាក់ព័ន្ធទៅនឹងជម្លោះដ៏ក្ដៅគគុកនៅតំបន់ហ្គាហ្សាស្ទ្រីប ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុង Ramallah របស់តំបន់ West Bank, លោក Shtayyeh បានលើកឡើងថា “តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ត្រូវតែចេញដីកាចាប់ខ្លួនឧក្រិដ្ឋជនអ៊ីស្រាអែលទៅតាមជំហានដោយប្រុងប្រយ័ត្ន ដើម្បីបញ្ឈប់ការសម្លាប់រង្គាលមកលើប្រជាជនរបស់យើង” ។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា “លោកនឹងរង់ចាំមើលប្រទេសបញ្ជូនសំណុំរឿងក្ដីពាក់ព័ន្ធទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីកាត់ទោសឧក្រិដ្ឋជនអ៊ីស្រាអែលតាមផ្លូវច្បាប់ ហើយលោកនៅតែបន្តអំពាវនាវឲ្យមានសកម្មភាពបញ្ឈប់ការវាយលុករបស់អ៊ីស្រាអែល ដែលបានប្រែក្លាយតំបន់ហ្គាហ្សាស្ទ្រីបទៅជាជ្រលងថ្លុកឈាម” ។

ភាពតានតឹងថ្មី ក៏ដូចជាការសម្លាប់រង្គាលបានផ្ទុះឡើង ក្រោយពេលដែលកងទ័ពអ៊ីស្រាអែលបើកការវាយបកតាមផ្លូវអាកាស និងជើងគោកលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយឆ្មក់ឆ្លងព្រំដែនពីសំណាក់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ដែលរហូតមកដល់ពេលនេះបានអូសបន្លាយពេល ១ ខែហើយ ។
ក្នុងការវាយប្រហារនោះដែរ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនជិត ១ ម៉ឺននាក់ រួមទាំងកុមារ ៤,៨០០ នាក់ និងស្ត្រី ២,៥៥០ នាក់ត្រូវបានសម្លាប់ ដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប ខណៈយោងតាមតួលេខផ្លូវការ ចំនួនអ្នកស្លាប់ខាងអ៊ីស្រាអែលវិញគឺមានជិត ១,៦០០ នាក់ ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៥,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ៊ីស្រាអែល មានផែនការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើតំបន់ហ្គាហ្សា
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


