ព័ត៌មានជាតិ
១០ ខែ ឆ្នាំនេះ រន្ទះបាញ់កើតឡើងជាង ១៣០ លើក ស្លាប់-របួសមនុស្សជាង ១៣០ នាក់
រយៈពេល ១០ ខែ ឆ្នាំ ២០២៣ នេះ គ្រោះរន្ទះបាញ់បានកើតឡើងជាង ១៣០ លើក បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសជាង ១៣០ នាក់ ក្នុងនោះខេត្តបាត់ដំបងមានអ្នកស្លាប់ច្រើនជាងគេ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៨ វិច្ឆិកានេះថា ១០ ខែឆ្នាំនេះ គ្រោះរន្ទះបាញ់បានកើតឡើងចំនួន ១៣៣ លើក នៅរាជធានី-ខេត្តចំនួន ១៦ បណ្តាលឲ្យខូចខាតផ្ទះសម្បែងចំនួន ១៥ ខ្នង ស្លាប់មនុស្ស ៧៥ នាក់ របួស ៥៨ នាក់ និងងាប់គោក្របី ៩៧ ក្បាល។

លោកបានបន្តថា ក្នុងចំណោមគ្រោះរន្ទះបាញ់ ១៣៣ លើក ខេត្តបាត់ដំបងកើតឡើងច្រើនជាងគេមានចំនួន ១៧ លើក បណ្តាលឲ្យស្លាប់ចំនួន ៩ នាក់ របួស ៣ នាក់ និងងាប់គោក្របី ១៥ ក្បាល បន្ទាប់មកខេត្តកំពង់ធំកើតឡើង ១២ លើក ស្លាប់ ៩ នាក់ របួស ៨ ងាប់គោក្របី ១២ ក្បាល ក្រចេះកើតឡើង ១៥ លើក បណ្តាលឲ្យមនុស្សស្លាប់ ៨ នាក់ របួស ១៧ នាក់ ងាប់គោ ១ ក្បាល សៀមរាបកើតឡើង ១២ លើក បណ្តាលឲ្យមនុស្សស្លាប់ ៦ នាក់ របួស ៧ នាក់ ងាប់គោក្របី ១៥ ក្បាល ស្វាយរៀងស្លាប់ ៤ នាក់ របួស ១ ងាប់គោក្របី ៧ ក្បាល រាជធានីភ្នំពេញស្លាប់ ១ នាក់ កណ្តាលស្លាប់ ៣ នាក់ តាកែវស្លាប់ ៣ ងាប់គោក្របី ៩ ក្បាល កំពង់ឆ្នាំងស្លាប់ ៦ នាក់ របួស ១ នាក់ ងាប់គោក្របី ៣ ក្បាល ពោធិ៍សាត់ស្លាប់ ៤ នាក់ របួស ១ នាក់ បន្ទាយមានជ័យស្លាប់ ៤ នាក់ របួស ១២ នាក់ ឧត្តរមានជ័យស្លាប់ ២ នាក់ របួស ២ នាក់ ព្រះវិហារស្លាប់ ២ នាក់ ព្រៃវែងស្លាប់ ៥ នាក់ រតនគីរីស្លាប់ ៣ នាក់ និងខេត្តស្ទឹងត្រែងស្លាប់ ៣ នាក់។

គួរបញ្ជាក់ថា រយៈពេល ១០ ខែ ឆ្នាំនេះដែរ ខ្យល់កន្ត្រាក់កើតឡើងចំនួន ២៧៩ លើក បណ្តាលឲ្យរលំផ្ទះចំនួន ២០០២ ខ្នង របើកដំបូលផ្ទះ ១២៧៥២ ខ្នង របើកដំបូលសាលារៀន ៩២ ខ្នង តូបផ្សារ ១៧៨ តូប អគាររដ្ឋបាល ៣៩ កន្លែង ស្លាប់មនុស្ស ៩ នាក់ និងរបួស ១៧០ នាក់៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


