ព័ត៌មានអន្ដរជាតិ
អាមេរិក ចង់ឲ្យអ្នកជំនួញរបស់ខ្លួនបង្ហាញទំហំទឹកប្រាក់វិនិយោគពិតប្រាកដនៅ ចិន
សហរដ្ឋអាមេរិកចង់ឲ្យវិនិយោគិនសហគ្រាសឯកជនរបស់ខ្លួនទាំងអស់បង្ហាញវិក័យប័ត្រទ្វេភាគីទាក់ទងនឹងទំហំវិនិយោគនៅក្នុងប្រទេសចិន រួមជាមួយប្រទេសផ្សេងទៀតដែលគិតថា ប៉ះពាល់ប្រយោជន៍ជាសាធារណៈដល់អាមេរិក ។
សេចក្តីព្រាងច្បាប់ដែលណែនាំដោយសមាជិកព្រឹទ្ធសភា ២ រូបគឺលោក Bob Casey មកពីគណបក្សប្រជាធិបតេយ្យ និងលោក Rick Scott គណបក្សសាធារណរដ្ឋ បានលើកឡើងថា ប្រជាជនអាមេរិកសមនឹងដឹងពីកន្លែង និងរបៀបដែលប្រាក់សន្សំរបស់ពួកគេត្រូវបានវិនិយោគ ។
តាមរយៈវិធានការថ្មីរបស់សភា នឹងតម្រូវឲ្យមូលនិធិសមធម៌ឯកជនបង្ហាញជារៀងរាល់ឆ្នាំនូវទ្រព្យសម្បត្តិដែលបានបណ្តាក់ទុននៅក្នុងប្រទេសចិន អ៊ីរ៉ង់ រុស្ស៊ី និងកូរ៉េខាងជើង ទៅកាន់គណៈកម្មការមូលបត្រអាមេរិក ហើយត្រូវតម្រូវឲ្យធ្វើរបាយការណ៍ជាសាធារណៈដោយផ្អែកលើព័ត៌មានពាក់ព័ន្ធទាំងអស់ ។
យោងតាមការិយាល័យរបស់លោក Casey បានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគឯកជនសហរដ្ឋអាមេរិក បានចាក់បញ្ចូលទឹកប្រាក់ជាង ៨០ ពាន់លានដុល្លារក្នុងប្រទេសចិននៅចន្លោះឆ្នាំ ២០១៨ និង ២០២២ ។
ទន្ទឹមនឹងនេះ លោក Rick Scott បានលើកឡើងថា ដៃគួរប្រជែងរបស់អាមេរិកដូចជា ចិនទទួលបានអត្ថប្រយោជន៍ពីការខ្វះខាតនៃតម្លាភាព ហើយអាមេរិកល្មមដល់ពេលដើម្បីបញ្ឈប់ការផ្ញើប្រាក់ដុល្លារអាមេរិកទៅកាន់ប្រទេសដែលបង្កក្តីបារម្ភទាំងនោះហើយ ។
សហរដ្ឋអាមេរិកបានព្យាយាមរឹតបន្តឹងវិនិយោគិនរបស់ខ្លួនដែលកំពុងវិនិយោគនៅក្នុងប្រទេសចិន ជុំវិញការភ័យខ្លាចប្រាក់ដុល្លារ និងចំណេះដឹងខាងបច្ចេកវិទ្យាដ៏ជឿនលឿនរបស់ទីក្រុងប៉េកាំងដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន ។
ទន្ទឹមនោះ ចំពោះច្បាប់ថ្មីនេះដែរក៏កើតឡើង បន្ទាប់ពីមានបទបញ្ជាប្រតិបត្តិស្តីពីការវិនិយោគក្រៅប្រទេសដើម្បីហាមឃាត់ការវិនិយោគរបស់សហរដ្ឋអាមេរិកមួយចំនួននៅក្នុងប្រទេសចិនក្នុងវិស័យsemiconductors និងមីក្រូអេឡិចត្រូនិច កុំព្យូទ័រ និងបច្ចេកវិទ្យា AI ជាដើម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ