ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានពលរដ្ឋខ្លួន ដែលចង់ធ្វើដំណើរទៅ សហរដ្ឋអាមេរិក
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី៩ខែវិច្ឆិកាថា ប្រជាជនរុស្ស៊ីដែលចង់ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក គួរតែគិតឲ្យមែនទែន ព្រោះអាជ្ញាធរទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនការចាប់ខ្លួន ក្រោមលេសនៃការរំលោភបំពានពាណិជ្ជកម្ម។

សហរដ្ឋអាមេរិក បានបិទស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង St. Petersburg និង Vladivostok ខណៈស្ថានទូតរបស់ខ្លួននៅទីក្រុងមូស្គូបន្តបើក តែបញ្ឈប់ការផ្តល់ទិដ្ឋាការដល់ជនជាតិរុស្ស៊ី។
ងាកទៅខែមេសា ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំទីក្រុងវ៉ាស៊ីនតោនលោក Anatoly Antonov បានលាតត្រដាងថា មានជនជាតិរុស្ស៊ីជាង១០០នាក់ កំពុងជាប់ឃុំនៅសហរដ្ឋអាមេរិក។
ពេលនេះ លោក Ryabkov ប្រាប់ទៅសារព័ត៌មាន RTVI ថា “ការចាប់ខ្លួនពលរដ្ឋរុស្ស៊ី កើតឡើងកាន់តែញឹកញាប់នាពេលថ្មីៗ ក្រោមលេសថា ពួកគេបំពានច្បាប់គ្រប់គ្រងការនាំចេញរបស់អាមេរិក។ ដូចនេះ ខ្ញុំសូមដាស់តឿនដល់ប្រជាពលរដ្ឋយើងទាំងអស់ សូមកុំធ្វើការធ្វើដំណើរទៅទីនោះបើមិនចាំបាច់។ និយាយឲ្យចំ ពួកគេអាចប្រឈមការចោទប្រកាន់អ្វីមួយពី អាជ្ញាធរអាមេរិក”។

លោកបន្តថា “អាមេរិក កំពុងចូលរួមកាន់តែសកម្ម ក្នុងការបង្ករឿងប្រឆាំងពលរដ្ឋរបស់យើង។ យើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្ន រក្សាទំនាក់ទំនងជាមួយស្ថានទូតនិងការិយាល័យកុងស៊ុលរបស់យើង។ អ្នករាល់គ្នាដែលធ្វើដំណើរទៅក្រៅប្រទេស ត្រូវចងចាំចំណុចទាំងនេះ”។
យ៉ាងណាក្តី ប្រទេសទាំងពីរមិនបានហាមឃាត់ដាច់ខាត ថាមិនឲ្យជនជាតិខ្លួនធ្វើដំណើរទៅប្រទេសណាមួយទេ ដោយគ្រាន់តែព្រមានឲ្យរក្សាការប្រុងប្រយ័ត្នប៉ុណ្ណោះ។
រុស្សីនៅតែចេញទិដ្ឋាការដល់ជនជាតិអាមេរិក ថ្វីបើបរិមាណនៃសំណើ បានថយចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីជម្លោះអ៊ុយក្រែន ផ្ទុះឡើងកាលពីដើមឆ្នាំ២០២២មកក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន បង្ហាញប្រទេសជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុត, មិនមែន ចិន កូរ៉េខាងជើង ក៏មិនមែន បេឡារុស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


