ព័ត៌មានជាតិ
អាហារូបករណ៍សន្តិភាព សម្ដេចតេជោ ហ៊ុន សែន នឹងផ្ដល់ដល់សិស្សឆ្នើមទូទាំងប្រទេស ២០០ កន្លែង
អាហារូបករណ៍ដែលត្រូវបានប្រសិទ្ធិនាមថា “អាហារូបករណ៍សន្តិភាព សម្ដេចតេជោ ហ៊ុន សែន” នឹងផ្ដល់ជូនដល់សិស្សានុសិស្សកម្ពុជានៅទូទាំងប្រទេសដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យកម្ពុជា ចំនួន ២០០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រវគ្គសិក្សាទី១B (Term 1B) ឆ្នាំសិក្សា២០២៣-២០២៤។

បើតាមក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា អាហារូបករណ៍សន្តិភាព សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣-២០២៨ នឹងត្រូវប្រគល់ជូនដល់ជយលាភីដែល ជាសិស្សានុសិស្សឆ្នើមទូទាំងប្រទេសកម្ពុជា ដែលចង់បន្តការសិក្សាកម្រិតឧត្ដមសិក្សាថ្នាក់បរិញ្ញាបត្រ ដើម្បីអាចជួយលើកកម្ពស់សន្តិភាព កសាងភាពសុខដុមរមនាក្នុងសង្គម និងដើរតួជាឯកអគ្គរាជទូតសុឆន្ទៈដើម្បីទំនាក់ទំនងសន្តិភាពទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ។
ជាងនេះទៀត ការផ្ដល់អាហារូបករណ៍នេះគឺជាការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលរាជរដ្ឋាភិបាលបានកំណត់ជាវិស័យអាទិភាពទី១។ អាហារូបករណ៍ទាំងនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សតែប៉ុណ្ណោះទ ថែមទាំងបានចូលរួមចំណែកដល់ការអភិវឌ្ឍជាតិ និងជួយធ្វើសមាហរណកម្មប្រទេសកម្ពុជាទៅក្នុងតំបន់ ក៏ដូចជាទៅក្នុងសហគមន៍អាស៊ាន និងពិភពលោកផងដែរ។

សម្រាប់សិស្សនិស្សិត ដែលចង់ទទួលបានអាហារូបករណ៍នេះ ត្រូវគោរពតាមលក្ខខណ្ឌដែលសាលាបានកំណត់ គឺបើកចំហដល់សិស្សានុសិស្សកម្ពុជា ទាំងអស់ដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ លើមុខជំនាញដែលសាកលវិទ្យាល័យកំណត់។ សិស្សានុសិស្សដែលមានសញ្ញាប័ត្របរិញ្ញាបត្រ និងកំពុងសិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាផ្សេងៗ មិនអាចដាក់ពាក្យប្រឡងបានទេ។
សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ មានសិទ្ធិដាក់ពាក្យប្រឡងអាហារូបករណ៍នេះបានដោយមិនកំណត់ឆ្នាំ។ បេក្ខជននឹងត្រូវប្រឡងលើវិញ្ញាសាចំណេះដឹងទូទៅ និងភាសាអង់គ្លេស និងត្រូវទទួលពិន្ទុមធ្យមភាគយ៉ាងតិច ៧៥% ទើបអាចទទួលបានអាហារូបករណ៍។

ដូចនេះ សម្រាប់សិស្សានុសិស្ស ដែលចង់ដាក់ពាក្យស្នើសុំអាហារូបករណ៍អាច ទៅកាន់ការិយាល័យទទួលចុះឈ្មោះ និងផ្ដល់ព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជាដើម្បីបំពេញបែបបទ ឬអាចទាក់ទង តាមរយៈទូរស័ព្ទ ០២៣ ៩៩៣ ២៧៦ ឬ ០៧០ ៩៩០ ៥០៧ ឬ តាមរយៈអ៊ីម៉ែល [email protected]។ ហើយសាលានឹងឈប់ទទួលពាក្យនៅថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០២៣នេះ និងធ្វើការប្រឡងនៅថ្ងៃទី២២ ខែធ្នូ ខាងមុខនេះ។
សូមជម្រាបថា ចំពោះការប្រសិទ្ធិនាមអាហារូបករណ៍ទាំងនេះថា “អាហារូបករណ៍សន្តិភាព សម្ដេចតេជោ ហ៊ុន សែន” ដើម្បីដឹងគុណដល់សម្ដេចតេជោជា “ស្ថាបនិកសន្តិភាពកម្ពុជា” និងជា “បិតាលើគោលនយោបាយឈ្នះឈ្នះនៃកម្ពុជា”។ ជាក់ស្ដែង ការប្រសិទ្ធិនាម “អាហារូបករណ៍សន្តិភាព សម្តេចតេជោ ហ៊ុន សែន នេះត្រូវបានឯកភាព និងងាយដោយសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ៕
រូបភាពដោយ៖ The University of Cambodia


-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៣ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


