ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ពង្រឹងកិច្ចសម្របសម្រួល អំពីការងារអប់រំសុខភាព
ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣នេះ បានចូលរួមកិច្ចប្រជុំ ស្ដីពី ការអប់រំសុខភាព លើកកម្ពស់សុខភាព នៅ មជ្ឃមណ្ឌលជាតិលើកកម្ពស់សុខភាព ក្រោមអធិបតីភាព វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប)។

គោលបំណងនៃកិច្ចប្រជុំនេះមានដូចជា៖
• ពង្រឹងកិច្ចសម្របសម្រួល អំពីការងារអប់រំសុខភាព លើកកម្ពស់សុខភាពទាក់ទងនឹងជំងឺឆ្លង មិនឆ្លង សុខភាពមាតាទារក អាហាររូបត្ថម្ភ និងសុខភាពសាធារណផ្សេងទៀត ដើម្បី ពង្រឹងគុណភាពនៃការផលិតសម្ភារ ការអនុវត្តយុទ្ធនាការនានា ការអប់រំសុខភាព ការចែកចាយសម្ភារៈដែលបានផលិត (one stop service សម្រាប់ការពិនិត្យគុណភាព និង resource center for IEC/BCC) ។

• រៀបចំផែនការសម្រាប់ការផលិត និងការអប់រំសុខភាព តាមតម្រូវការសុខភាព។
• និង កំណត់យន្តការសហការគាំទ្រគ្នាដើម្បីជំរុញការងារអប់រំសុខភាព លើកកម្ពស់សុខភាព។

កិច្ចប្រជុំ មានសមាសភាពចំនួន ២៤ រូប មកពីបណ្ដានាយកដ្ឋានផ្សេងៗដូចជា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខភាពផ្លូវចិត្ត រួមទាំងមជ្ឈមណ្ឌលជាតិនានា ដែលមានដូចជាមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


