Connect with us

ព័ត៌មានជាតិ

កម្ពុជា នាំចេញទៅអាមេរិកសម្រេចបាន​ទឹកប្រាក់ ៧,៤ពាន់លានដុល្លារ ១០ខែឆ្នាំ ២០២៣

បានផុស

នៅ

គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ ២០២៣ ​កម្ពុជា​ បាននាំចេញទំនិញទៅទីផ្សារ​អាមេរិក មានទឹក​​ប្រាក់​សរុប​ជាង ៧,៤៩ ពាន់​លាន​ដុ​ល្លារ ថយចុះ​  ១,៦ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ សម្រេចបាន ៧,៦ពាន់​លានដុល្លារ​អាមេរិក។ ដោយឡែកការនាំចូលមកវិញ មានចំនួនទឹកប្រាក់ជាង ២០០លានដុល្លារប៉ុណ្ណោះ។ នេះបើយោង​តាម​របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋអាមេរិក នៅតែឈរលេខរៀងទី១ ជាប្រទេសដែលកម្ពុជា បាននាំចេញទំនិញទៅច្រើនជាងគេ បន្ទាប់មកវៀត​ណាម ចិន និងជប៉ុន ជាដើម។

សម្រាប់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីររយៈពេល ១០ខែនេះ សម្រេចបាន ៧,៧ពាន់លានដុល្លារ ធ្លាក់ចុះ ២,៤​ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួន ៧,៨ពាន់លានដុល្លារ។

ទំនិញសំខាន់ៗ ដែល​កម្ពុជា​នាំទៅ​អាមេរិក មានដូចជា ជា​សម្លៀកបំពាក់ ផលិត​​ផល​ធ្វើដំណើរ ស្បែកជើង គ្រឿង​បង្គុំ​អេឡិចត្រូនិក ​​អគ្គិសនី និង​កង់ ខណៈ​ទំនិញ​អាមេរិក​នាំមក​កម្ពុ​ជា មាន​ដូច​​ជា រថយន្ត ឧបករណ៍​អេឡិចត្រូនិក គ្រឿង​ម៉ាស៊ីន ផលិតផល​ប្រើ​បច្ចេក​វិទ្យា​ទំនើបៗ និង​ឱសថ​ ជាដើម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនាពេលកន្លងមកថា ការនាំ​ចេញ​ទំនិញពីកម្ពុជា ទៅសហរដ្ឋអាមេរិក មានការធ្លាក់ចុះ ដោយសារ រងឥទ្ធិពលពី​សង្រ្គាម​អ៊ុយក្រែន រុស្ស៊ី រួមទាំង​សង្រ្គាមហាម៉ាស់ អ៊ីស្រអែល ដែលនាំឱ្យកើតមាន​វិបត្តិសេដ្ឋកិច្ចជាសកល។ លោកបណ្ឌិតសង្កត់ធ្ងន់ថា ចំពោះការ​នាំចេញទៅកាន់អាមេរិក​អាចនឹងមានការកើន​ឬថយចុះ​បន្តទៀតនោះ គឺអាស្រ័យ​ទៅលើវិបត្តិសេដ្ឋកិច្ចជាសកល ជាពិសេសការប្រែប្រួលសង្រ្គាមនៅលើពិភពលោក។

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ ​២០២២ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​សរុប​ជាង ៩,២៨១​ ពាន់​លាន​ដុល្លារ កើនឡើង ១៨,៦​ ភាគរយ ​បើ​ធៀប​ឆ្នាំ ២០២១ ដែលមាន​ចំនួន ៧,៨២៦ ​ពាន់​លាន​ដុល្លារ​។ ការនាំចេញ​របស់​កម្ពុ​ជា មាន​ទឹកប្រាក់​ប្រមាណ ៨,៩៦៩ ​ពាន់​លាន​ដុល្លារ កើនឡើង ១៩,៧ ​ភាគរយ និង​នាំចូល​មាន​ចំនួន​ជាង ៣១២ ​លាន​ដុល្លារ ធ្លាក់ចុះ ៧,១ ​ភាគរយ​។​ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម