ព័ត៌មានជាតិ
ប្រមុខបក្សកាន់អំណាច៖ «ការលុបបំបាត់នយោបាយជ្រុលនិយម ជាវិធីតែមួយគត់សម្រាប់ស្ថិរភាពកម្ពុជា»
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យថ្នាក់ដឹកនាំរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាត្រូវបំផុសចលនាជាតិប្រយុទ្ធប្រឆាំង និងលុបបំបាត់នយោបាយជ្រុលនិយមដែលជាប្រភពបែកបាក់ជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅប្រទេសរបស់យើងចាំបាច់ណាស់ ដើម្បីធានានានូវសន្ដិភាព ធានានូវស្ថិរភាពនយោបាយ ធានាថា ការបែកបាក់ជាតិមិនត្រូវបានទទួលយកដោយសង្គមនោះ គឺយើងត្រូវបំផុសនូវចលនាជាតិប្រយុទ្ធប្រឆាំងជាមួយនឹងនយោបាយជ្រុលនិយមគ្រប់ទម្រង់ ទោះឆ្វេងជ្រុលក្ដី ស្ដាំជ្រុលក្ដីយើងប្រឆាំងទាំងអស់។
យើងបានឃើញហើយថា សូម្បីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស គឺផ្ដើមចេញពីនយោបាយជ្រុលនិយម អំពើជ្រុលនិយមនៅកម្ពុជាបន្តកើតដោយបុគ្គល និងក្រុមបក្ខពួកមួយចំនួនដែលចាំបាច់ត្រូវតែធ្វើចលនាយ៉ាងសកម្ម ដើម្បីលុបបំបាត់ចោលនយោបាយជ្រុលនិយមដូចដែលយើងធ្លាប់ប្ដេជ្ញាចិត្ត និងទទួលជោគជ័យរួចមកហើយនូវការកម្ចាត់ចោលអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ដែលជាប្រភពគ្រោះថ្នាក់ដល់ប្រទេសជាតិ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថាយើងត្រូវមានកាតព្វកិច្ចដើម្បីប្រយុទ្ធប្រឆាំងលុបបំបាត់នយោបាយជ្រុលនិយមនៅក្នុងប្រទេសកម្ពុជាដែលមេក្លោងរបស់គេនៅក្រៅប្រទេស និងក្រុមរបស់គេមួយចំនួននៅក្នុងប្រទេសនៅឡើយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


