Connect with us

កីឡា

ឱកាសឡើងវគ្គបន្តរបស់កូរ៉េខាងត្បូងស្តួចស្តើងក្នុងជើងឯក U17 World Cup

បានផុស

នៅ

ក្រុមជម្រើសជាតិកូរ៉េខាងត្បូងអាយុក្រោម១៧ឆ្នាំធ្វើមិនបានល្អទេ ក្រោយចាញ់ការប្រកួត២លើកជាប់គ្នាក្នុងវគ្គសន្សំពិន្ទុពានរង្វាន់ World Cup U17 ហើយឱកាស​ឡើង​ទៅ​វគ្គ១៦សល់កាន់តែតិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​បាល់ទាត់​ជើង​ឯក​ពិភពលោកយុវជនអាយុក្រោម១៧ឆ្នាំ ​នៅ​ប្រទេសឥណ្ឌូណេស៊ី ក្រុមយុវជន​កូរ៉េខាងត្បូងស្ថិតក្នុងពូល E រួមមាន​សហរដ្ឋអាមេរិក បារាំង និង ប៊ូគីណាហ្វាសូ។ ជារឿងលំបាកមួយសម្រាប់កូរ៉េខាងត្បូងក្នុងការប្រជែងជាមួយក្រុមខ្លាំងៗក្នុងពូល។ ឆ្លងកាត់ការប្រកួត២លើក ក្រុមកូរ៉េខាងត្បូងបរាជ័យទាំង២លើកក្នុងនោះចាញ់សហរដ្ឋអាមេរិក ៣-១ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ និងយប់ថ្ងៃទី១៥ ក៏បន្តចាញ់ក្រុមបារាំង ១-០ ដែលធ្វើឲ្យឱកាស​ឡើងទៅវគ្គបន្តកាន់តែតិច។

បច្ចុប្បន្នក្រុម​កូរ៉េខាងត្បូងកំពុងឈរនៅលេខ៣ ក្នុងពូល F ដោយប្រកួត២លើក ចាញ់​ទាំង​២ គ្មាន​ពិន្ទុ​រាប់។ ចំពោះការប្រកួតចុងក្រោយ​កូរ៉េខាងត្បូងត្រូវជួបជាមួយក្រុមប៊ូគីណាហ្វាសូ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រសិន​បើ​ទទួល​បាន​ជ័យជម្នះ​​ច្រើន​គ្រាប់ ត្រូវ​អ៊ុត​មើល​​ក្រុមលេខ៣​ល្អ​បំផុត​ក្នុងពូល​ដែល​ជា​ឱកាស​ឡើង​វគ្គ​បន្ត៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម