ព័ត៌មានជាតិ
លោក ម៉ក់ ជីតូ ប្រាប់សមត្ថកិច្ច និងពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់ «៣កុំ ១រាយការណ៍» ជុំវិញបទល្មើសគ្រឿងញៀន
ដើម្បីចាត់វិធានការដោះស្រាយបានទាន់ពេលវេលា និងប្រសិទ្ធភាព កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលដ្ឋនៅតាមមូលដ្ឋាន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវទិសស្លោក «៣កុំ ១រាយការណ៍»។ នេះជាការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ក្នុងពិធីផ្សព្វផ្សាយគោលការណ៍ណែនាំនៃការប្រយុទ្ធប្រឆាំងគ្រឿង ញៀន នៅខេត្តរតនគិរី នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទិសស្លោក «៣កុំ ១រាយការណ៍» នេះ គឺលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ចង់បញ្ជាក់ដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់ កុំពាក់ព័ន្ធនឹងគ្រឿងញៀន កុំអន្តរាគមន៍ក្នុងបទល្មើសគ្រឿងញៀន និងកុំលើកលែងឱ្យសោះចំពោះបទល្មើសគ្រឿងញៀន ហើយជាពិសេស ត្រូវរាយការណ៍រាល់សកម្មភាពដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ លោកនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា សាធារណៈជនទាំងអស់ត្រូវរាយការណ៍ ផ្ដល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃ ផលិត និងទីតាំងស្ដុកទុកគ្រឿងញៀន ដើម្បីឱ្យសមត្ថកិច្ចចុះទប់ស្កាត់ បង្ក្រាប និងចាត់វិធានការបានទាន់ពេលវេលា។
លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានណែនាំដល់មន្រ្តីអនុវត្តច្បាប់ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើការងារតាមដាន ស៊ើបអង្កេត ស្រាវជ្រាវ និងបង្រ្កាបបទល្មើសទាក់ទងនឹងគ្រឿងញៀន ជាពិសេសទប់ស្កាត់ការបង្វែរសារធាតុគីមីផ្សំពីជំនួញស្របច្បាប់ យកទៅកែច្នៃផលិតជាគ្រឿងញៀនខុសច្បាប់។

លោកនាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ពីទិសដៅការងារអាទិភាពចំនួន៥ចំណុច ដែលត្រូវបានដាក់ចេញដោយលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមាន ការងារអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រឿងញៀនឱ្យកាន់តែទូលំទូលាយ ការគ្រប់គ្រង-ត្រួតពិនិត្យសារធាតុគីមីផ្សំឱ្យបានច្បាស់លាស់ បន្ដខិតខំយកចិត្តទុកដាក់ទប់ស្កាត់ការហូរចូលគ្រឿងញៀនពីក្រៅប្រទេស ទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀន និងជាពិសេសលុបបំបាត់ការចែកចាយ ប្រើប្រាស់គ្រឿងញៀនតាមទីតាំងសប្បាយដ្ឋាន ដូចជា ខារ៉ាអូខេ ក្លឹបកម្សាន្ដ ជាដើម។

លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវម្ចាស់ការដឹកនាំអនុវត្តនូវសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យសកម្មថែមទៀត ដោយត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក៏ដូចជាយន្តការភូមិ-ឃុំ-សង្កាត់ គ្មានគ្រឿងញៀន និងយកចិត្តទុកដាក់ពង្រឹងយន្តការការិយាល័យទំនាក់ទំនងព្រំដែន ព្រមទាំងចូលរួមក្នុងការងារប្រឆាំងការសម្អាតប្រាក់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះផងដែរ។
នាយឧត្តមសេនីយ៍រូបនេះ បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាកិច្ចការដែលត្រូវចូលរួមទាំងអស់គ្នា គឺរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវរៀងៗខ្លួន ស្របតាមយុទ្ធសាស្ត្រពហុវិស័យស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


