Connect with us

ព័ត៌មានអន្ដរជាតិ

ភ្នាក់ងារ UN ប្រាប់ដើមចមដែលមនុស្សនៅតំបន់ហ្គាហ្សាស្លាប់ច្រើនឡើងៗ ក្រៅពីការវាយប្រហាររបស់ អ៊ីស្រាអែល

បានផុស

នៅ

ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនបានព្រមានកាលពីពេលថ្មីៗនេះថា កង្វះប្រេងឥន្ធនៈនឹងក្លាយជា “ហេតុផលចម្បង” សម្រាប់ការស្លាប់បាត់បង់ជីវិតរបស់ពលរដ្ឋនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ប្រសិនបើជំនួយប្រភេទនេះមិនត្រូវបានផ្គត់ផ្គង់ចូលទៅក្នុងតំបន់ដែលកំពុងឡោមព័ទ្ធមួយនេះ ។

លោក Philippe Lazzarini អគ្គស្នងការទទួលបន្ទុកទីភ្នាក់ងារជំនួយ និងកិច្ចការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា “យើងត្រូវការបទឈប់បាញ់ឥឡូវនេះភ្លាម ហើយជំនួសមកវិញនូវការបញ្ជូនចូលប្រេងឥន្ធនៈទៅក្នុងតំបន់ហ្គាហ្សា” ។

លោក Lazzarini បានបន្ថែមថា ការបង្កើតឲ្យមានបទឈប់បាញ់ គឺមិនទាន់ហួសពេលនោះទេ ជាពិសេសការសម្រេចចិត្តលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ គួរតែត្រូវបានធ្វើឡើងជាយូរមកហើយ ប៉ុន្តែនៅពេលដែលយើងកាន់តែរង់ចាំ ការឡោមព័ទ្ធក៏កាន់តែធ្ងន់ធ្ងរ ដូច្នេះហើយទើបវាក្លាយជាមូលហេតុចម្បងដែលធ្វើឲ្យមនុស្សស្លាប់ច្រើនឡើងៗនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គស្នងការរូបនេះលើកឡើងទៀតថា ពលរដ្ឋហ្គាហ្សាទទួលបានប្រេងឥន្ធនៈតិចតួច ឬពាក់កណ្ដាលនៃឡានដឹកប្រេងប៉ុណ្ណោះ ជាពិសេសអ៊ីស្រាអែលថែមទាំងរឹតបន្តឹងលើការប្រើប្រាស់ប្រេងឥន្ធនៈដើម្បីជួយដល់រថយន្តដឹកជំនួយមនុស្សធម៌ដែលមកផ្លូវឆ្លងកាត់ព្រំដែន Rafah នៅអេហ្ស៊ីប ។

ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក មានជំនួយមនុស្សធម៌ ឬប្រេងឥន្ធនៈប្រមាណ ១០ ភាគរយប៉ុណ្ណោះ ដែលបានចូលដល់តំបន់ហ្គាហ្សា ស្របពេលដែលលោក Lazzarini ក៏បានព្រមានដែរថា ប្រសិនបើនៅតែបន្តសកម្មភាពបែបនេះទៀត នោះទាំងនៅតំបន់ភាគខាងជើង ខាងត្បូង និងកណ្ដាលតំបន់ហ្គាហ្សា គឺគ្មានសេចក្ដីសុខ និងសុវត្ថិភាពឡើយ ។

រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១២,០០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៨,៣០០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣០,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អ៊ីស្រាអែល យល់ព្រមឲ្យរថយន្តដឹកប្រេងឥន្ធនៈចូលតំបន់ហ្គាហ្សា ២គ្រឿងក្នុងមួយថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

TAFAC សាទរចំពោះការសម្រេចរបស់តុលាការអាមេរិកចំពោះការលុបចោលពន្ធបដិការ និងពន្ធមូលដ្ឋាន១០%របស់ត្រាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តួកគី ចេញច្បាប់ផាកពិន័យអ្នកដំណើរដែលដោះខ្សែក្រវ៉ាត់សុវត្ថិភាពមុនពេលយន្តហោះឈប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ជួយត្រាំត្រឹម​៤ខែ Elon Musk លាលែងពីតំណែង ក្រោយការ​​​ស្នើ​ច្បាប់​ថវិកាថ្មី ខុស​ពី​អ្វីដែលលោក​ប្រឹងកាត់ចំណាយ​

កីឡា២ ម៉ោង មុន

លោក Amorim សារភាពពី​ការ​ខកចិត្តចំពោះ Man United ចាញ់ ASEAN All Stars

សន្តិសុខសង្គម២ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម