ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល យល់ព្រមឲ្យរថយន្តដឹកប្រេងឥន្ធនៈចូលតំបន់ហ្គាហ្សា ២គ្រឿងក្នុងមួយថ្ងៃ
បន្ទាប់ពីមានការដាក់សម្ពាធដោយសហរដ្ឋអាមេរិក, ទីបំផុត អ៊ីស្រាអែល បានសម្រេចអនុញ្ញាតឲ្យរថយន្តដឹកប្រេងឥន្ធនៈពីរគ្រឿងក្នុងមួយថ្ងៃ ចូលទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។
មន្ត្រីក្រសួងការបរទេសអាមេរិកនិយាយនៅថ្ងៃសៅរ៍ទី១៨ខែវិច្ឆិកាថា ដូចនេះ ២ថ្ងៃ តំបន់ហ្គាហ្សា នឹងទទួលបានប្រេងឥន្ធនៈប្រហែល ១៤០០០០ លីត្រ។

ភាគច្រើននៃប្រេងទាំងនោះ នឹងត្រូវបានបម្រុងទុកសម្រាប់ចាក់ឲ្យរថយន្តដឹកជញ្ជូនជំនួយ ក៏ដូចជាការគាំទ្រដល់អង្គការសហប្រជាជាតិក្នុងការផ្តល់ទឹក និងអនាម័យផងដែរ ខណៈប្រេងនៅសល់គឺទុកសម្រាប់ជួយដល់ផ្នែកសេវាទូរស័ព្ទ និងអ៊ីនធឺណិត ដែលត្រូវបានកាត់ផ្តាច់។
កាលពីថ្ងៃសុក្រ ក្រុមហ៊ុនដែលផ្តល់បណ្តាញទំនាក់ទំនងរបស់ ហ្គាហ្សា បាននិយាយថា សេវាកម្មរបស់ខ្លួនបានដំណើរការឡើងវិញ បន្ទាប់ពីទទួលបានប្រេងឥន្ធនៈមួយចំនួនតាមរយៈ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)។
យោងតាមមន្ត្រីអាមេរិក, ទីក្រុងវ៉ាស៊ីនតោនបានដាក់សម្ពាធម្តងហើយម្តងទៀតលើអ៊ីស្រាអែល ដើម្បីជំរុញឲ្យមានការឯកភាពលើកិច្ចព្រមព្រៀងប្រេងឥន្ធនៈនេះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានឯកភាពជាគោលការណ៍កាលពីសប្តាហ៍មុន ប៉ុន្តែត្រូវពន្យារពេលដោយអ៊ីស្រាអែល ព្រោះហេតុផលចំនួនពីរ។
មន្ត្រីអ៊ីស្រាអែលប្រាប់ទៅអាមេរិកថា ការពិត ប្រេងឥន្ធនៈមិនទាន់អស់ទេ នៅភាគខាងត្បូងតំបន់ហ្គាហ្សា ហើយពួកគេក៏ចង់រង់ចាំមើលសិនដែរថាតើ ពួកគេអាចចរចារកិច្ចព្រមព្រៀងចំណាប់ខ្មាំងដែរឬក៏អត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ីស្រាអែល ទម្លាក់ខិត្តប័ណ្ណ ប្រាប់ប្រជាជននៅភាគខាងត្បូង ហ្គាហ្សា ឲ្យចាកចេញ ជាបន្ទាន់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


