កីឡា
វគ្គ១៦ក្រុមជើងឯក World Cup U17 ចាប់ផ្តើមប្រកួតនៅថ្ងៃនេះ
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ការប្រកូតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២៣ យុវជនអាយក្រោម១៧ឆ្នាំ បានឈានដល់វគ្គ១៦ក្រុមចុងក្រោយ ដែលថ្ងៃនេះ២គូត្រូវប្រជែងកៅអីវគ្គ៨ក្រុមចុងក្រោយ។

នៅវេលាម៉ោង ៣:៣០ នាទីថ្ងៃត្រង់ ក្រុមជម្រើសជាតិប្រេស៊ីល ត្រូវជួបក្រុមជម្រើសជាតិអេក្វាឌ័រ ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៅកីឡដ្ឋាន Stadion Manahan ប្រទេសឥណ្ឌូណេស៊ី។ កាលវគ្គសន្សំពិន្ទុក្នុងពូល ប្រេស៊ីល ឈរលេខ២ក្នុងពូល C ដោយប្រកួត៣លើក ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ។ ការប្រកូតចុងក្រោយរបស់ក្រុមប្រេស៊ីលគឺយកឈ្នះក្រុមអង់គ្លេស ក្នុងលទ្ធផល ២-១ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្រុមអេក្វាឌ័របានឡើងមកវគ្គ១៦ចុងក្រុមចុងក្រោយ ក្នុងនាមជាក្រុមឈរនៅលេខ២ ក្នុងពូល A ប្រកួត៣លើកឈ្នះ១ ស្មើ២ មាន៥ពិន្ទុ។ ការប្រកួតចុងក្រោយរបស់ក្រុមអេក្វាឌ័រ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានត្រឹមស្មើគ្នា ១-១ ជាមួយក្រុមប៉ាណាម៉ា ។

នៅវេលាម៉ោង៧យប់ ក្រុមជម្រើសជាតិជប៉ុនត្រូវជួបជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដែលការប្រកួតធ្វើនៅកីឡដ្ឋាន Stadion Manahan។ ក្រុមយុវជនជប៉ុនបានឡើងមកវគ្គនេះក្នុងនាមជាក្រុមលេខ៣ល្អក្នុងពូល ដោយប្រកួត៣លើក ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ។ ការប្រកួតចុងក្រោយរបស់ ជប៉ុន បានយកឈ្នះ សេណេហ្គាល់ ២-០ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមយុវជនអេស្ប៉ាញបានឡើងមកវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ១ ក្នុងពូល B ដោយប្រកួត៣លើក ឈ្នះ២ ស្មើ១ មាន៧ពិន្ទុ។ ការប្រកួតចុងរបស់អេស្ប៉ាញបានត្រឹមស្មើគ្នា ២-២ ជាមួយអ៊ូបេគីស្ថាន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការប្រកួតវគ្គ១៦ ក្រុមចុងក្រោយក្នុងពានរង្វាន់ World Cup U17 គឺមានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


