ព័ត៌មានជាតិ
ខណ្ឌរដ្ឋបាលជលផល ខេត្តព្រៃវែងចុះបង្ក្រាប និងដុតចោលឧបករណ៍នេសាទខុសច្បាប់
លោក កង សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកំពង់លាវ ខេត្តព្រៃវែង បានចុះពង្រឹងការអនុវត្ដច្បាប់ ផ្នែករដ្ឋបាល ជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផលទួលតាកែវ ចុះត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើស ជលផល នៅចំណុចទំនប់វាលព្រះប្រាំភូមិតាកោ សង្កាត់តាកោ ក្រុងព្រៃវែង កាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា។

លោក កង វណ្ណារ៉ា បានឱ្យដឹងថា ការចុះអនុវត្តបាន១ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុងខុសច្បាប់ ត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទមាន លូស្បៃមុងចំនួន៣៤ មាត់ របាំងព្រួលស្បៃមុងប្រវែង១ ៧០០ ម៉ែត្រ បង្កោលចម្រឹងចំនួន៥៦០ ដើម និងចាក់លែងចម្រុះត្រីទម្ងន់ ១៥ គ.ក្រ ។
លោក ផុន ប្រជាពលរដ្ឋរស់នៅវាលព្រះប្រាំ បានសម្តែងការពេញចិត្តចំពោះការអនុវត្ត ការខិតខំប្រឹងប្រែងរបស់ ខណ្ឌរដ្ឋបាលជលដែលបានចុះបង្រ្កាបបទល្មើសនេសាទនេះ។ លោកបានបញ្ជាក់ថា បើបានចុះបង្កាប ញឹកញាប់បទល្មើសនេសាទនឹងលែងកើតមាន ហើយត្រី នឹងសំបូរឡើងវិញជាក់ជាមិនខាន។
អត្ថបទ៖ សៅគ្រី


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


