ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមថា លោក Zelensky ប្រហែលគ្មានឱកាសរស់ដល់ចាស់
ជំនួយការសន្តិសុខកំពូលរបស់លោក វ្ល៉ាឌីមៀរ ពូទីន បានចេញការព្រមានមួយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky “ប្រហែលគ្មានឱកាសរស់ដល់ចាស់ទេ”។

នេះគឺជាការគំរាមដោយអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បន្ទាប់ពីលោក Zelensky ទម្លាយថា គាត់បានរួចជីវិតពីការប៉ុនប៉ងធ្វើឃាតដោយវិមានក្រឹមឡាំង យ៉ាងហោចណាស់ប្រាំដងរួចមកហើយ។
លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរបស់លោក ពូទីន បានគំរាមថា “នឹងមានសង្រ្គាមលោកលើកទីបីក្នុងពេលឆាប់ៗ ហើយមានគោលដៅបាញ់ប្រហារទៅលើប្រធានាធិបតីអ៊ុយក្រែន។ ជាមួយនឹងទំនាយដ៏មានអានុភាព មនុស្សល្ងីល្ងើនេះទំនងជាមិនមានឱកាសរស់នៅរហូតដល់ចាស់ទេ”។
កាលពីដើមសប្តាហ៍ លោក Zelensky បានទម្លាយរឿងមួយថា គាត់បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតយ៉ាងហោចណាស់ប្រាំដង ចាប់តាំងពីរុស្ស៊ី បើកការវាយលុកអ៊ុយក្រែនកាលពីឆ្នាំមុនមក ហើយអះអាងថា លោក ពូទីន កំពុងរៀបចំផែនការផ្លាស់ប្តូររបប។

គាត់បានប្រាប់កាសែត The Sun ថា “ការប៉ុនប៉ងធ្វើឃាតលើកដំបូង គឺគួរឲ្យចាប់អារម្មណ៍ណាស់ ស្ថានភាពពេលនោះ ដូចជាជំងឺកូវីដ ១៩។ ដំបូងឡើយ មនុស្សទាំងអស់មិនដឹងថាត្រូវធ្វើអ្វីទេ ហើយវាមើលទៅគួរឲ្យខ្លាចណាស់”។
តាមការបញ្ជាក់ពីលោក Zelensky, វិមានក្រឹមឡាំងកំពុងរៀបចំផែនការផ្តួលរំលំគាត់ នៅមុនដំណាច់ឆ្នាំនេះ ក្នុងបេសកកម្មមួយដែលត្រូវបានគេដាក់ឈ្មោះថា “Maidan 3”។ Maidan 3 គឺសំដៅទៅបដិវត្ត Euromaidan ឆ្នាំ២០១៤ ដែលជំរុញឲ្យមានការកាត់បញ្ចូលឧបទ្វីបគ្រីមៀរបស់រុស្ស៊ី និងនាំឲ្យផ្ទុះសង្រ្គាម។
ប្រធានាធិបតីអ៊ុយក្រែន ក៏បានចោទប្រកាន់ទីក្រុងមូស្គូ ពីការដុតភ្លើងជុំវិញពិភពលោក និងនាំភពផែនដី ឲ្យឆ្ពោះទៅកាន់គែមនៃសង្រ្គាមលោកលើកទី៣ ជាមួយនឹងសង្រ្គាមដែលគ្មានច្បាប់ទម្លាប់និងព្រៃផ្សៃនៅក្នុងទ្វីបអឺរ៉ុបផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star, Daily Mail
ចុចអាន៖ លោក Zelensky ទម្លាយថា គាត់រួចជីវិត ពីការប៉ុនប៉ងធ្វើឃាតរបស់រុស្ស៊ី ៦ដង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


