ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាប រំពឹងថាការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នឹងធ្វើឱ្យពលរដ្ឋចេះថែរក្សាបរិស្ថាន
អភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង បានរំពឹងថា ការប្រារព្វទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នឹងប្រែក្លាយសកម្មភាពប្រជាពលរដ្ឋក្នុងខេត្តសៀមរាបឱ្យបានយល់ពីករណីកិច្ចរបស់ខ្លួន ចំពោះបរិស្ថាន និងចាត់ទុកបញ្ហាបរិស្ថានជាបញ្ហារួម ក៏ដូចជាជាសកម្មភាពមួយលើកទឹកចិត្ត និងជម្រុញឱ្យពលរដ្ឋបង្កើនឆន្ទៈរបស់ខ្លួន ដើម្បីបុព្វហេតុចូលរួមធ្វើអនាម័យបរិស្ថានជាតិ។

លោក អ៊ឹង គឹមលាង រំពឹងបែបនេះ នៅក្នុងពេលប្រារព្ឋទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន»នាបរិវេណសួនច្បារមុខព្រះរាជដំណាក់ក្រុងសៀមរាប នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានចាត់ទុកទិវាអនាម័យបរិស្ថានជាតិ ថាមានសារៈសំខាន់ ក៏ដូចជាសារបំផុសស្មារតីទៅដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីចូលរួមចំណែក្នុងការអនុវត្តសម្រេចឱ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន។ ខណៈដែលរដ្ឋបាលខេត្តសៀមរាបបាននឹងកំពុងចូលរួមអនុវត្ត និងសម្របសម្រួលដៃគូអភិវឌ្ឍន៍ រដ្ឋបាលក្រុងស្រុក មន្ទីរ-អង្គភាព អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការអនុវត្តសកម្មភាពការងារយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់លើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព។
ជាមួយគ្នានេះ លោកស្រី មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានគូសបញ្ជាក់ថា ការរៀបចំទិវានេះ គឺជាការឆ្លុះបញ្ចាំងពីការបំពេញតួនាទីភារកិច្ចនិងបេសកកម្មរៀងៗខ្លួនក្នុងស្មារតីរួមចំណែក ដើម្បីបុព្វហេតុគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះនិងការអភិវឌ្ឃដោយចេរភាព ដើម្បីឈានទៅសម្រេចបានលើក្របខ័ណ្ឌការងារវិស័យបរិស្ថានក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដោយផ្អែកតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ និងស្របតាមយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ផងដែរ។

លោកស្រីបន្តថា យុទ្ឋសាស្ត្រចក្រាត្រូវបានរៀបចំឡើងក្នុងគោលបំណងតម្រង់ទិសនិងចង្អុលបង្ហាញការងារអាទិភាព លើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិនិងការអភិវឌ្ឃប្រកបដោយចីរភាពក្នុងមុំសំខាន់ៗចំនួនបីគឺភាពស្អាត ភាពបៃតង និងចេរភាព សំដៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ដែលយុទ្ឋសាស្ត្រនេះត្រូវបានប្រើប្រាស់សម្រាប់ជាផែនទីបង្ហាញផ្លូវក្នុងការអនុវត្តឱ្យចំគោលដៅអាទិភាព ផ្តល់សេវាសាធារណៈឱ្យចំតម្រូវការរបស់សាធារណជន និងប្រែក្លាយសក្តានុពលវិស័យបរិស្ថានឱ្យទៅជាឧត្តមប្រយោជន៍បំរើដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗជំនាន់៕
អត្ថបទដោយ៖ គឿនវេត





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន